កុំចេះតែហ៊ាន ឃាត់ខ្លួនម្ចាស់ឃ្លាំងលួចផលិតសាប៊ូរំលោភកម្មសិទ្ធិបញ្ញា


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ភ្នំពេញ ៖ នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃ ដឹកនាំដោយព្រះរាជអាជា្ញរងអមសាលាដំបូងរាជធានីភ្នំពេញ បានចុះទៅឆែកឆេរ និងបង្ក្រាបទីតាំងសាប៊ូ PAO (ប៉ៅ)ដែលរំលោភកម្មសិទ្ធិបញ្ញា ជាច្រើនកេះ ។

ករណីនេះបានធ្វើឡើងនៅវេលាម៉ោង២រសៀលថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៧ ទីតាំងផ្ទះលេខ២៤AB ផ្លូវ១៩៩ សង្កាត់ទួលស្វាយព្រៃ១ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ក្នុងប្រតិបត្តិការនោះដឹកនាំដោយលោកឯកឧត្តម ឧត្តមសេនីយ៍ត្រី អុំ មុន្នី អនុប្រធាននាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃនិងតំណាងក្រុមហ៊ុនសាប៊ូPAO ។

 

ក្រោយពីសមត្ថកិច្ចបានចុះទៅឆែកឆេរនិងបង្ក្រាបទីតាំងសាប៊ូPAO ដែលរំលោភកម្មសិទ្ធិបញ្ញាជាច្រើនកេះខាងលើ ហើយក៏បន្តមកឆែកឆេរនៅឃ្លាំងមួយកន្លែងទៀតនៅផ្លូវលេខ៣៨៤ ក្នុងទួលស្វាយព្រៃ១ ខណ្ឌចំការមន ដដែលហើយរកឃើញសាប៊ូPAO ជាច្រើនកេះទៀតផងដែរ។

ក្រោយពីសមត្ថកិច្ចបង្ក្រាបសាប៊ូPAOខាងលើហើយនោះ ត្រូវបានសមត្ថកិច្ចធ្វើការដកហូតសាប៊ូនិងឃាត់ខ្លួនម្ចាស់ទីតាំងខាងលើ នាំយកទៅ នាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃផងដែរ។ អត្ថបទដោយ៖ អ្នកប្រមាញ់ទីក្រុង

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង