កុំចេះតែហ៊ាន ស្ពីកឃ័រ(speaker JBL) ក៏លួចដែរ


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ភ្នំពេញ៖ ជនសង្ស័យម្នាក់ត្រូវបាននគរបាលប៉ុសិ៍ស្រះចក ឃាត់ខ្លួនបន្ទាប់ពីធ្វើសកម្មភាពលួចស្ពីកឃ័រម៉ាក JBL និងត្រូវប្រជាពលរដ្ឋស្វាគមន៍ម្នាក់ម៉ាដៃម៉ាជើង ហូរឈាមស្រោចខ្លួន។

ករណីខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង១២ៈ៤០នាទី ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៧ ស្ថិតនៅផ្លូវមាត់ទន្លេ ជិតក្លឹបទ្រូហ្វាស ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។

ជនសង្ស័យឈ្មោះ ថា តឿ ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរនិងកន្លែងស្នាក់នៅមិនពិតប្រាកដ។ រឺឯជនរងគ្រោះឈ្មោះ លឹម សាវម៉េង ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរអ្នកលក់សាំង។

ប្រភពពីជនរងគ្រោះ លឹម សាវម៉េង បានអោយដឹងថា មុនពេលកើតហេតុជនសង្ស័យបានដើរតាមផ្លូវខាងលើក៏ស្រាប់តែមកធ្វើសកម្មភាពលួច ស្ពីកឃ័រ ម៉ាក JBL ពណ៌ខ្មៅ ពេលនោះជនរងគ្រោះបានឃើញហើយស្រែកចោរៗបង្ករការភ្ញាក់ផ្អើល ត្រូវប្រជាពលរដ្ឋដេញចាប់បាន ស្វាគមន៍ម្នាក់ម៉ាដៃម៉ាជើង ហូរឈាមស្រោចខ្លួន ទើបប្រគល់អោយសមត្ថកិច្ច។

ក្រោយកើតហេតុជនសង្ស័យខាងលើត្រូវបាននាំខ្លួនយកមកសាកសួរនៅនគរបាលស្រះចក ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់។ អត្ថបទដោយ៖ អ្នកប្រម៉ាញ់ទីក្រុង

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង