រកស៊ីកន្លែងផ្សេងគ្នា តែចាប់បានក្នុងថ្ងៃតែមួយ


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ព្រះសីហនុ ៖ លោកវរសេនីយ៍ត្រី សួស សិលា នាយការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន បានឲ្យដឹងថា មុខសញ្ញាពាក់ព័ន្ធទៅនឹងគ្រឿងញៀនចំនួន២ករណីផ្សេងៗ គ្នា ត្រូវសមត្ថកិច្ចនគរបាលខេត្តព្រះសីហនុ បង្រ្កាបបាន និង ធ្វើការឃាត់ខ្លួនមនុស្សចំនួន៤នាក់ ចាប់បានថ្នាំញៀនចំនួន៨កញ្ចប់។

ករណីទី១ នៅវេលាម៉ោង១យប់ ថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៧ នៅចំណុចក្រុមទី៩ ភូមិ៣ សង្កាត់លេខ១ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ៣នាក់ ទី១ ឈ្មោះ យឹម មករា ភេទប្រុស អាយុ ១៧ឆ្នាំ មានស្រុកកំណើតនិងទីលំនៅ នៅសង្កាត់លេខ៣ ក្រុងព្រះសីហនុ មុខរបរកម្មករសំណង់។ ទី២ ឈ្មោះ ម៉ម ស្រីហេង ភេទស្រី អាយុ១៨ឆ្នាំ មានទីលំនៅនិងស្រុកកំណើតនៅភូមិសំរុងលេី ឃុំសំរុង ស្រុកព្រៃនប់ បំរើការនៅហាងខារ៉ាអូខេ។ ទី៣ ឈ្មោះ សៀង ស្រីនិច ភេទស្រី អាយុ១៨ឆ្នាំ មានទីលំនៅ នៅភូមិសំរុងលេី ឃុំសំរុង ស្រុកព្រៃនប់ដូចគ្នា និងធ្វើការក្នុងខារ៉ាអូខេជាមួយគ្នា។ ករណីនេះ នគរបាលដកហូតយកបានថ្នាំញៀន ចំនួន៧កញ្ចប់ ទម្ងន់២,៥៥ ក្រាម។

ករណីទី២ នៅវេលាម៉ោង១យប់ថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៧ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យម្នាក់ទៀត នៅចំណុច ក្រុមទី១១ ភូមិ៣ សង្កាត់លេខ៣  ដែលមានឈ្មោះ ហែម ឈាន់ ភេទប្រុស អាយុ២៤ឆ្នាំ មានទីលំនៅក្នុងសង្កាត់លេខ៣ ក្រុងព្រះសីហនុ មុខរបរកម្មករសំណង់ ដោយដកហូតយកបានថ្នាំញៀន១កញ្ចប់ទម្ងន់០,៦ក្រាម។ ករណីទាំងពីរនេះសមត្ថកិច្ចកំពុងកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្តដើម្បីចាត់ការបន្ត។ អត្ថបទដោយ៖ អ្នកប្រមាញ់ទីក្រុង

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង