គួរអោយអាណិតណាស់!!! ដើរលេងក្នុងសួនសត្វ សំណាងអាក្រក់ក៏រអិលជើងធ្លាក់ចូលបឹងក្រពើ លទ្ធផល…


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ថៃ៖ ស្រ្តីជនជាតិបារាំងម្នាក់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ បន្ទាប់ពីនាងត្រូវបានក្រពើខាំ ខណៈពេលដែលនាងព្យាយាមថតរូបសេហ្វី ជាមួយក្រពើដ៏ធំមួយក្បាលដែលកំពុងដេកនៅក្នុងបឹង។

យោងតាមសម្តីលោក Kanchit Srinoppawan ដែលជាអ្នកគ្រប់គ្រងនៅក្នុងសួនឧទ្យានជាតិនេះបានឲ្យដឹងថា កំឡុងពេលដំណើរកម្សាន្ត ពួកគេ (ស្ត្រីរងគ្រោះ និងប្តី) បានប្រទះឃើញក្រពើធំមួយក្បាលនៅក្នុងបឹង ប៉ុន្តែពួកគេមិនបានអើពើជាមួយស្លាកសញ្ញាហាមឃាត់ទេ ផ្ទុយទៅវិញពួកគេបែរជាហ៊ានដើរចូលដើម្បីថតរូបទៅវិញ។

ជនរងគ្រោះមានឈ្មោះថា Benetulier Lesuffleur អាយុ ៤៦ឆ្នាំ ត្រូវបានក្រពើខាំជើង បន្ទាប់ពីនាងបានរអិលជើងដួល ពេលដែលនាងកំពុងព្យាយាមចូលទៅថតរូប។ នៅពេលនោះ នាងកំពុងស្ថិតនៅក្នុងសួនឧទ្យានជាតិ Khos Yai ប្រទេសថៃ ជាមួយប្តីរបស់នាង។

ក្រោយកើតហេតុ រូបភាពត្រូវបានថតឡើង  ពេលដែលនាងកំពុងត្រូវបានគេជួយសង្គ្រោះ អូសចេញពីម៉ាត់បឹង និងមានរបួសនៅត្រង់ជើងរបស់នាង។  ប៉ុន្តែនៅខណៈនេះ នាងកំពុងស្ថិតនៅក្នុងមន្ទីរពេទ្យដើម្បីព្យាបាលរបួស៕

ប្រភព : បរទេស

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង