ប្លែកៗទៀតហើយ! ករណីផ្ទុះទូរATMរបស់ធនាគារABA នៅក្រុងកែប


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ភ្នំពេញ៖ នៅវេលាម៉ោង៤ទាបភ្លឺថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៧មានករណីបំផ្ទុះទូរ ATM របស់ធនាគារ ABA មួយ ប្រុងលួចលុយតែមិនសម្រេច នៅពីមុខអាហារដ្ឋានដេលីតាមផ្លូវជាតិលេខ33Aស្ថិតនៅភូមិថ្មីសង្កាត់ព្រៃធំក្រុងកែបខេត្តកែប។

បើតាមសេចក្តីរាយការណ៍បានអោយដឹងថា ហេតុការណ៍នេះបង្ករឡើងដោយជនមិនស្គាល់អត្តសញ្ញាណបានធ្វើសកម្មភាពយកបំពង់ផ្សារដែកយកមកកាត់ដេីម្បីយកប្រាក់ក្នុងទូរតែមិនបានសំរេចបណ្តាលអោយឆ្លងចរន្តអគ្គីសនីផ្ទុះឆេះអស់ទាំងស្រុង វត្ថុតាងបន្សល់ទុក មានបំពង់ផ្សារ និងទុយោប្រហែលបីម៉ែត្រ កូនសោរលេខដប់ចំនួនមួយ កំប៉ុងបាញ់ថ្នាំខ្មៅមួយកំប៉ុង។ បន្ទាប់ពីមានសកម្មភាពបែបនេះរួចសមត្ថកិច្ចខេត្តកំពុងតែធ្វើការស្រាវជ្រាវរបស់មុខជនបង្កឲ្យទាល់តែបាន៕​ អត្ថបទដោយ៖ អ្នកប្រមាញ់ទីក្រុង

 

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង