ប្លែកៗ! ជនបរទេសម្នាក់វាយកំទេចកញ្ចក់ប៉ាណូផ្សព្វផ្សាយរបស់គណបក្សប្រជាជនកម្ពុជា រួចក៏រត់សំដៅចូល…


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ភ្នំពេញ៖ នៅថ្ងៃទី២៤ ខែកញ្ញាឆ្នាំ២០១៧ វេលាម៉ោង ២០និង៣០នាទីយប់ នៅតាមបណ្តោយផ្លូវលេខ ៩០ ស្ថិតនៅក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ មានករណីជនបរទេសម្នាក់ ជនជាតិណូវេល បានដេីរតាមបណ្តោយផ្លូវលេខ៩០ មុខសាលាខណ្ឌដូនពេញចាស់ រហូតដល់មុខមន្ទីរគណបក្សប្រជាជនកម្ពុជាខណ្ឌដូនពេញ ស្រាប់តែជនបរទេសនោះ ដេីមកវាយកញ្ចក់ប៉ាណូផ្សព្វផ្សាយរបស់គណបក្សប្រជាជនកម្ពុជា នៅមុខមន្ទីរគណបក្សខណ្ឌដូនពេញ រួចក៏រត់សំដៅចូលមកក្នងផ្ទះសំណាក់ មុនីវង្ស ខាងជេីងសាលារាជធានីភ្នំពេញ។

ក្រោយមកកម្លាំងគណៈបញ្ជាការឯកភាពជាមួយខណ្ឌដូនពេញ ក្រោមកាបញ្ជាផ្ទាល់ពី លោក សុខ ពេញវុធ អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ បានចុះទៅដល់ផ្ទះសំណាក់នោះ នៅជាន់ទី៣ ក៏បានឃេីញជនបរទេសនោះកំពុងសំងំនៅក្នុងបន្ទប់លេខ៣៣៣ បន្ទាប់មកកម្លាំងអាជ្ញាធរបានអោយគាត់ចុះមកក្រោមដេីម្បីជិះរថយន្តទៅមន្ទីរពេទ្យ ដេីម្បីដេមុខរបួស។

ជនបរទេសនោះក៏បានឡេីងរថយន្តគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ ជិះមកមណ្ឌលសុខភាពខណ្ឌដូនពេញ តាមកាស្នេីរសុំរបស់អាជ្ញាធរ ដេីម្បីព្យាបាលមុខរបួស និង អនុវត្តវិធានការទៅតាមផ្លូវច្បាប់នៅពេលក្រោយ ។ អត្ថបទដោយ៖ អ្នកប្រមាញ់ទីក្រុង

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖ ,


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង