ស្លាប់ដោយសារផាវទៀតហើយ! ក្មេងបួននាក់យ៉ាងតិចបានស្លាប់ ដោយសារតែយកគ្រាប់ផាវមក…


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ខេត្តកណ្តាល៖​ មនុស្ស៤នាក់យ៉ាងតិចបានស្លាប់ និងរងរបួសធ្ងន់ ក្នុងហេតុការណ៍ កែច្នៃគ្រាប់ផាវដុតបណ្តាលឲ្យផ្ទុះ។ សេចក្តីរាយការណ៍បញ្ជាក់ថា ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១៩និង២៥នាទីយប់ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៧ នៅចំណុចភូមិពោធិ៍ដុះ ឃុំបារគូ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។

សកម្មភាពសម្ថកិច្ចចុះពិនិត្យសាកសព

នៅវេលាម៉ោងកើតហេតុខាងលើ ជនរងគ្រោះទាំង៤នាក់ បាននាំគ្នាលេងដុតផាវដោយកែច្នៃ ទិញផាវតូចៗមកចាក់រំសេវបញ្ចូលគ្នាឲ្យបានច្រើនដុតបណ្តាលឲ្យផ្ទុះ រងគ្រោះស្លាប់ និងរបួសនៅកន្លែងកើតហេតុ។

សកម្មភាពសម្ថកិច្ចចុះពិនិត្យសាកសព

សេចក្តីរាយការណ៍បន្តថា ជនរងគ្រោះទាំង៤នាក់រួមមាន៖
ទី.១ ឈ្មោះ ប៉ុន សម្បត្តិ ភេទប្រុស អាយុ ១៣ឆ្នាំ មុខរបរសិស្ស ស្លាប់នៅកន្លែងកើតហេតុ

ទី.២ ឈ្មោះ ជ័យ វី ភេទ ប្រុស អាយុ១១ឆ្នាំ មុខរបរសិស្ស ស្លាប់នៅកន្លែងកើតហេតុ

ទី.៣ ឈ្មោះ ប៉ុន សុខុន ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរសិស្ស រងរបួសធ្ងន់)

ទី.៤ ឈ្មោះ មឿន សុភក្រ័ ភេទ ប្រុស អាយុ១៧ឆ្នាំ រងរបួសធ្ងន់ អ្នកទាំងអស់ រស់នៅភូមិពោធិ៍ដុះ ឃុំបារគូ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ជាមួយគ្នា។

បច្ចុប្បន្ន សមត្ថកិច្ចកងរាជអាវុធហត្ថ ស្រុកកំពុងចុះស្រាវជ្រាវនៅកន្លែងកើតហេតុ ចំណែកសាកសពប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ហើយអ្នករបួសបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យភ្នំពេញ ៕ អត្ថបទដោយ៖ អ្នកប្រមាញ់ទីក្រុង

សាកសពជនរងគ្រោះ

សាកសពជនរងគ្រោះ

សកម្មភាពសម្ថកិច្ចចុះពិនិត្យសាកសព

សកម្មភាពសម្ថកិច្ចចុះពិនិត្យសាកសព

ផាវ

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖ ,


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង