ស្លាប់ទៀតហើយ! បុរស២នាក់បានស្លាប់បន្ទាប់ពីឡានបុកពីក្រោយ


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ខេត្តកណ្តាល៖ យុវជន២នាក់ត្រូវបានស្លាប់ភ្លាមៗនៅនឹងកន្លែងហេតុដោយសាររថយន្តមួយគ្រឿង មិនស្គាល់ម៉ាកបុកពីក្រោយរួចគេចខ្លួនបាត់ ហេតុការនេះកើតឡើងកាលពីម៉ោង២ជិតទៀបភ្លឺយប់ ឈានចូលថ្ងៃទី១៧ខែកក្កដា ឆ្នាំ២០១៧ស្ថិតនៅចន្លោះគីឡូម៉ែត្រលេខ២៩និង៣០ ក្នុងភូមិឫស្សីជ្រោយ ឃុំឫស្សីជ្រោយស្រុកមុខ កំពូលខេត្តកណ្តាល។

នគរបាលបានឲ្យដឹងថា ជនរងគ្រោះអ្នកបើកបរម៉ូតូឈ្មោះ ពឿន ហ៊ី ភេទប្រុសអាយុ26ឆ្នាំរស់នៅ ក្នុងភូមិភ្នំតូច ឃុំត្រប់ ស្រុកបាធាយខេត្តកំពង់ចាម អ្នករួមដំណើរម្នាក់ឈ្មោះ ស៊ីម សៀន ភេទប្រុស អាយុ24ឆ្នាំរស់នៅក្នុងភូមិ ឃុំជាមួយគ្នា ជិះម៉ូតូមួយគ្រឿងម៉ាកស្មាសរីវ៉ូពណ៌ខៀវពាក់ផ្លាកលេខភ្នំ ពេញ1O.2475 ចំណែករថយន្តបង្កវិញពុំត្រូវបានស្គាល់អត្តសញ្ញាណនោះទេ ។

បើយោងតាមសាក្សីនៅកន្លែងកើតហេតុបាននិយាយថា មុនពេលកើតហេតុម៉ូតូជនរងគ្រោះជិះឌុបគ្នា ក្នុងទិសដៅពីជើងទៅត្បូងលុះដល់ចំណុចកើតហេតុស្រាប់តែរថយន្តមួយគ្រឿងមិនស្គាល់ម៉ាកបើកមកពីក្រោយក្នុងល្បឿនលឿនជ្រុលទៅបុកពីក្រោយយ៉ាងពេញទំហឹងបណ្តាលឲ្យអ្នកបើកបរម៉ូតូទាំង ពីរនាក់ស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ភ្លាមនោះរថយន្តបង្កព្យាយាមបើករត់គេចខ្លួនបាត់ ក្រោយ ពេលកើតហេតុនគរបាលបានចុះទៅដល់ជួយអន្តរាគមន៍និងបានប្រគល់សាកសពទៅឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែកម៉ូតូត្រូវយកទៅរក្សាទុកនៅអធិការដ្ឋានដើម្បីធ្វើការស្រាវជ្រាវ ស្វែងរករថយន្តបង្កដើម្បីឃាត់នាំយកមកឲ្យទទួលខុសត្រូវចំពោះជនរងគ្រោះទាំងពីរនាក់៕ អត្ថបទដោយ៖​ អ្នកប្រមាញ់ទីក្រុង

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង