ស្លាប់ទៀតហើយ! បុរសម្នាក់ជិះម៉ូតូម៉ាក អិុចអ ឆ្លងផ្លូវមិនប្រយ័ត្ន ត្រូវម៉ូតូស្គុបពីបុកស្លាប់ភ្លាមៗ


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ភ្នំពេញ៖ បុរសម្នាក់បើកម៉ូតូXRបោះពួយយ៉ាងលឿនដោយមិនប្រយ័ត្នបានបត់ឆ្លងផ្លូវត្រូវស្គុបពីបុករងរបួសធ្ងន់ពីរនាក់ និងម្នាក់ទៀតបានស្លាប់ភ្លាមៗ។ ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង៨និង៣០នាទីយប់ថ្ងៃទី១០ខែសីហាឆ្នាំ២០១៧ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ២ត្រង់ចំនុចភូមិក្រាំងស្វាយសង្កាត់ព្រៃកំពឹសខណ្ឌដង្កោរាជធានីភ្នំពេញ។

ជនរងគ្រោះមានឈ្មោះ សាំង សេងហុង ភេទប្រុសមុខរបកាប់គោស្នាក់នៅភូមិស្ទឹងជ្រៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅខេត្តកណ្ដាល។

យោងតាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេឃើញបុរសម្នាក់បើកម៉ូតូ១គ្រឿងម៉ាកXRពណ៌សលាយខ្មៅមិនមានស្លាកលេខបើកពីកើតទៅលិចក្នុងល្បឿនលឿនដូចហោះខណៈមកដល់ចំនុចកើតហេតុខាងលើបានបត់ឆ្លងផ្លូវមិនបានមើលគ្រប់ជ្រុងជ្រោយកត្រូវម៉ូតូស្គុបពីពណ៌សពាក់ស្លាកលេខ តាកែវ1K3024 បើកដោយយុវជនពីរនាក់ស្របគ្នាពេញទំហឹងបណ្ដាលឲ្យបុរសម្នាក់បើកម៉ូតូXRស្លាប់នៅនិងកន្លែងចំណែកយុវជនពីរនាក់រងរបួសធ្ងន់ត្រូវរថយន្តសាម៉ុយដឹកយកទៅសង្គ្រាះដើម្បីព្យាបាល។

ក្រោយកើតម៉ូតូទាំងពីរគ្រឿងត្រូវបានសមត្ថកិច្ចជំនាញចុះវាស់វែងយកទៅរក្សាទុកនៅស្នងការរាជធានីភ្នំពេញរងចាំដោះស្រាយតាមផ្លូវច្បាប់។ អត្ថបទដោយ៖ អ្នកប្រមាញ់ទីក្រុង

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង