ឃាត់ខ្លួនយុវជនម្នាក់និងថ្នាំញៀន២កញ្ចប់ធំល្មមក្នុងតម្លៃ១លាន៤៥ម៉ឺនរៀល


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ភ្នំពេញ៖ ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងចម្រុះរបស់គណៈបញ្ជាការឯកភាពខណ្ឌដង្កោ ធ្វើការឃាត់ខ្លួនបាន ក្រោយពីត្រួតពិនិត្យរកឃើញថ្នាំញៀនចំនួន២កញ្ចប់ធំល្មម ដែលជនសង្ស័យបានទិញពីគេក្នុងតម្លៃ១លាន៤៥ម៉ឺនរៀល យកទៅឲ្យគេម្នាក់ទៀត តែត្រឡប់ទៅវិញក៏ត្រូវសមត្ថកិច្ចចាប់ខ្លួនបានតែម្តង។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៧និង២០នាទីយប់ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៧ ស្ថិតនៅចំណុចតាមបណ្តោយផ្លូវ២១៧ មុខក្លោងទ្វាវត្តសំបួរមាស ស្ថិតក្នុងភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលចាប់ខ្លួនបានខាងលើនេះមានឈ្មោះ ហ៊ឹម ហើម ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិអំពៅព្រៃ ឃុំសៀមរាប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។ ក្នុងនោះសមត្ថកិច្ចដកហូតបាន ថ្នាំញៀនប្រភេទក្រាមពណ៌សថ្លាចំនួន២កញ្ចប់ធំល្មម ដែលជនសង្ស័យបានយកទៅឲ្យគេក្នុងតម្លៃ ១លាន៤៥ម៉ឺនរៀល និងម៉ូតូមួយគ្រឿងម៉ាក ហុងដាសេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០១៦ ពាក់ស្លាកលេខ ភ្នំពេញ 1FU-7885 ។

មុននឹងឈានដល់ការចាប់ខ្លួនបានជនសង្ស័យខាងលើ កម្លាំងចម្រុះរបស់គណៈបញ្ជាការឯកភាពសាលាខណ្ឌដង្កោ បានដឹកនាំកម្លាំងចុះដាក់គោលដៅនៅចំណុចមុខក្លោងទ្វាវត្តសំបួរមាស ដើម្បីត្រួតពិនិត្យអាវុធជាតិផ្ទុះ ខណៈនោះស្រាប់តែមានជនសង្ស័យខាងលើ បានជិះម៉ូតូមួយគ្រឿង ឆ្លងកាត់គោលដៅត្រួតពិនិត្យដោយគ្មានមួកនិងកញ្ចក់ ដោយមានការសង្ស័យសមត្ថកិច្ចបានឃាត់ឲ្យឈប់ដើម្បីត្រួតពិនិត្យ ស្រាប់តែឃើញថ្នាំញៀនចំនួន ២កញ្ចប់ធំល្មម ដែលជនសង្ស័យលាក់ទុកនៅកំប៉ុងម្សៅ ទើបសម្រេចធ្វើការចាប់ខ្លួនតែម្តង។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថា ថ្នាំញៀននេះខ្លួនត្រូវគេប្រើឲ្យមកយក ពីគេម្នាក់ទៀតនៅម្តុំស្ពានដែកចម្ការដូង ដោយ២កញ្ចប់នេះមានតម្លៃ១លាន៤៥ម៉ឺនរៀល ផ្ទេរតាមប្រពន្ធ័វេប្រាក់វីង លុះធ្វើដំណើរត្រឡប់ទៅផ្ទះវិញ ក៏ត្រូវសមត្ថកិច្ចចាប់ខ្លួនបានតែម្តង។

បច្ចុប្បន្នជនសង្ស័យខាងលើត្រូវបានសមត្ថកិច្ចនាំខ្លួនមកកាន់អធិការដ្ឋាននគរបាលខណ្ឌដង្កោ ឃាត់ខ្លួនបណ្តោះអាសន្ន និងកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់តុលាការចាត់ការតាមផ្លូវច្បាប់បន្តទៀត៕ អត្ថបទដោយ៖ អ្នកប្រមាញ់ទីក្រុង

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង