ឃាត់ខ្លួនជនសង្ស័យ៣នាក់ពាក់ព័ន្ធករណីលួចសំភារ:សំណង់និងជក់ប្រើប្រាស់ថ្នាំញៀន


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ដោយៈ
ភ្នំពេញ : សមត្ថកិច្ចព្រហ្មទណ្ឌខណ្ឌសហការជាមួយនគរបាលបុ៉ស្តិ៍ចុះឃាត់ខ្លួនជនសង្ស័យ៣នាក់ពាក់ព័ន្ធករណីលួចសំភារ:សំណង់និងជក់ប្រើប្រាស់ថ្នាំញៀនរួមនិងវត្ថុតាង កាលវេលាម៉ោង២រសៀលថ្ងៃទី២៨ ខែ មិថុនា ឆ្នាំ ២០១៧នៅចំណុចក្បែរចេតិយ៍វត្តព្រះយូរវង្ស ស្ថិតនៅភូមិតាងៅកណ្ដាល សង្កាត់និរោធ ខណ្ឌចកបារអំពៅ ។

ជនរងគ្រោះមានឈ្មោះ ហ៊ុន សុខា ភេទប្រុស អាយុ៣៥ឆ្នាំមុខរបរមេជាងសំណង់ស្នាក់នៅផ្លូវបេតុង ស្ថិតនៅភូមិតាងៅ សង្កាត់និរោធ ខណ្ឌច្បារអំពៅបានមកដាក់ពាក្យបណ្ដឹងបាត់សំភារ:សំណង់ដូចជាសំភារះបាត់បង់រួមមានឡាបូទឹកចំនួន៦,បង្គន់ចំនួន៥ទៀតម៉ាសីុនបាញ់ថ្នាំមួយគ្រឿង,ខ្សែភ្លើងចំនួន៣ដុំនិងថ្នាំលាបជញ្ជាំងម៉ាកU៩០ចំនួន២ធុងដើម្បីអោយសមត្ថកិច្ចជួយអន្តរាគមន៍ស្វែងចាប់ខ្លួនជនសង្ស័យនិងរកសំភារ:របស់គាត់មកវិញផង ។

សមត្ថកិច្ចនគរបាលព្រហ្មទណ្ឌខណ្ឌបានប្រាប់ថាឃាត់ខ្លួនជនសង្ស័យទី១មានឈ្មោះ ឆ វណ្ណ: ភេទប្រុស អាយុ១៩ឆ្នាំមុខរបរកម្មករសំណង់ស្នាក់នៅភូមិតាងៅកណ្ដាល សង្កាត់និរោធ ខណ្ឌច្បារអំពៅទី២មានឈ្មោះ សួន វណ្ណារិទ្ធ ភេទប្រុស អាយុ២៨ឆ្នាំមុខរបររត់មូ៉តូឌុបស្នាក់នៅភូមិតាងៅកណ្ដាល សង្កាត់និរោធ ខណ្ឌច្បារអំពៅទីេមានឈ្មោះ សេង វ៉ូ ភេទប្រុស អាយុ១៧ឆ្នាំមុខរបរជាងសំណង់ស្នាក់នៅភូមិតាងៅកណ្ដាល សង្កាត់និរោធ ខណ្ឌច្បារអំពៅដោយពីបទលួចមានស្ថានទម្ងន់ទោស(គាស់ទ្វារផ្ទះ)លួចសំភារ:សំណង់ ។

ជនសង្ស័យក៏បានឆ្លើយសារភាពថា បានចូលលួចសំភារ:សំណង់ក្នុងផ្ទះដែលគេសាងសង់មិនទាន់រួចរាល់ពិតប្រាកដមែនហើយក៏ធ្វើការដកហូតវត្ថុតាងរួមមានឧបករណ៍សំរាប់ជក់ថ្នាំញៀន១កំប្លេនិងបង្គន់អនាម័យចំនួន២និងម៉ាសីុនស្វានចំនួន១និងមូ៉តូសង់កូរេ៉ពណ៍ទឹកក្រូចពាក់ស្លាកលេខភ្នំពេញ១I ៨៧០១កសាងសំណុំរឿងពីបទលួចមានស្ថានទម្លន់ទោសនិងបញ្ជូលទៅជនសង្ស័យទាំង៣នាក់ទៅតុលាការ ។ នៅសល់បក្សពួកជនសង្ស័យម្នាក់ទៀតឈ្មោះ ប៉ោង ភេទប្រុស អាយុ១៨ឆ្នាំនិងស្វែងរកចាប់ខ្លួនតាមក្រោយទៀត ៕

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង