ឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ពីបទជួញដូរសារធាតុញៀនខុសច្បាប់


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ភ្នំពេញ៖ កាលពីរសៀលថ្ងៃទី១៣-០៧-២០១៧ វេលាម៉ោង១៦ៈ០០នាទី កម្លាំងនគរបាលប៉ុស្តិ៍ចាក់អង្រែក្រោម បានសហការជាមួយកម្លាំង សាលាសង្កាត់ចាក់អង្រែក្រោម បានចុះត្រួតពិនិត្យរដ្ឋបាលនៅចំណុចផ្ទះលេខ៧៩ ផ្លូវលំ ភូមិ ទួលរកា សង្កាត់ ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ក៏បានឃាត់ខ្លួនជនសង្ស័យចំនួន ០៣ នាក់ ពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន។លោកតេង ស៊ីណូ បានឲ្យដឹងថា

ជនសង្ស័យទាំងបី មានឈ្មោះ ៖
១-ឈ្មោះ ទេព បញ្ញាសាមឌី ហៅ ខ្លឹង ភេទ ប្រុស អាយុ ២១ ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ទីលំនៅផ្ទះលេខ៧៩ ផ្លូវលំ ភូមិ ទួលរកា សង្កាត់ ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ (ឃាត់ខ្លួន) ។

២-ឈ្មោះ ធី ចាន់ភិរម្យ ភេទ ប្រុស អាយុ ២៩ ឆ្នាំ មុខរបរ កម្មករ ទីលំនៅ ផ្ទះលេខ១៣៧ ផ្លូវលំ ភូមិ ព្រែកតានូ សង្កាត់ ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ (ឃាត់ខ្លួន) ។

៣-ឈ្មោះ កេត ចំរើន ហៅ យៀក ភេទ ប្រុស អាយុ ៣៤ ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងភ្លើង ទីលំនៅផ្ទះលេ១១៥៩ ផ្លូវលំ ភូមិ ទួលរកា សង្កាត់ ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ (ឃាត់ខ្លួន) ។នគរបាលបានដកហូតវត្ថុតាងមាន៖ ក្រាមពណ៍សថ្លា(សង្ស័យជាគ្រឿងញៀន)ចំនួន ០៤ កញ្ចប់ ថង់តូច ឧបករណ៍សម្រាប់ជក់គ្រឿងញៀនមួយចំនួន និង ទូរស័ព្ទដៃចាស់ចំនួន ០២ គ្រឿង ។

បច្ចុប្បន្នជនសង្ស័យទាំង០៣ នាក់ខាងលើ ឃាត់ខ្លួននៅអធិការដ្ឋាន ដើម្បីកសាងសំណុំរឿង ៕ អត្ថបទដោយ៖ អ្នកប្រម៉ាញ់ទីក្រុង

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង