ឃាត់ខ្លួនជនជាតិរៀតណាមម្នាក់ខណៈកំពុងចែកចាយគ្រឿងញៀន(Video)


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ភ្នំពេញ ៖ បុរសជនជាតិវៀតណាមម្នាក់កំពុងតែចែកចាយគ្រឿងញៀននៅបេនឡានផ្សារនាគមាសត្រូវបានប៉ូលិសប៉ុស្តិ៍ផ្សារដើមគរ ល្បាតឃើញជាក់ស្ដែងក៍ឃាត់ខ្លួនតែម្ដង។ ហេតុការណ៍ឃាត់ខ្លួននេះបានធ្វើឡើងកាលពីវេលាម៉ោង៩ៈ៣០នាទីព្រឹកថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៧ នៅចំណុចបេនឡានផ្សារនាគមាសផ្លូវលេខ២៣៤ ភូមិ២ ក្រុម១១ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

បុរសដែលសម្ថតកិច្ចឃាត់ខ្លួនបាននេះមានឈ្មោះ លឹម ឡេ ភេទ ប្រុស អាយុ ៥២ឆ្នាំ មុខរបមិនពិតប្រាកដ ស្នាក់នៅដេកតាមសំយ៉ាបផ្ទះគេ។ សមត្ថកិច្ចដកហូតបានថ្នាំញៀនចំនួន៧កញ្ចាប់តូច និងលុយចំនួន៧មុឺនរៀល។

បើតាមសំដីរបស់ប៉ូលិសប៉ុស្តិ៍ផ្សារដើមគរបានប្រាប់អោយដឹងថា មុនឈានដល់ការឃាត់ខ្លួនបុរសខាងលើនេះគឺដោយសារតែកម្លាំងល្បាតឃើញបុរសនោះកំពុងតែចែកចាយគ្រឿងអោយគេនៅបេនឡានផ្សារនាគមាសឃើញដូចនេះកម្លាំងយើងក៏ឃាត់ខ្លួនបុរសនោះបានតែម្ដងទៅ។

ក្រោយពីឃាត់ខ្លួនយកមកដល់ប៉ុស្តិ៍បុរសខាងលើបានសារភាពថាគាត់ពិតជាលក់គ្រឿងញៀនមែន ហើយទើបលក់អស់៣កញ្ចាប់តូច ទៅអោយគេនៅសល់៧កញ្ចាប់តូចនេះ ក៏ត្រូវប៉ូលិសឃាត់បានតែម្ដង។

បច្ចុប្បន្នជនសង្ស័យខាងលើរួមនិងវត្ថុតាងត្រូវបានប៉ូលិសប៉ុស្តិ៍ផ្សារដើមគរ បញ្ជូនខ្លួនបន្តទៅកាន់អធិការដ្ឋាននគរខណ្ឌទួលគោកដើម្បីកសាងសំណំរឿងចាត់ការតាមនិតិវិធី៕⁠⁠⁠⁠ អត្ថបទដោយ៖ អ្នកប្រមាញ់ទីក្រុង

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង