គ្រោះថ្នាក់​ចរាចរណ៍​សម្រាប់​ថ្ងៃ​ទី​១០​ ខែមិថុនា​


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ភ្នំពេញ ៖ យោងតាមរបាយការពីនាយកដ្ឋានចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈនៃអគ្គស្នងការដ្ឋាននគរបាលជាតិប្រាប់ថា នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៧ មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន ៩លើក ( យប់ ៦លើក ) បណ្តាលឲ្យមនុស្សស្លាប់ ចំនួន ៤នាក់ រងរបួសធ្ងន់ ៧នាក់ រងរបួសស្រាល ២នាក់(ស្រី១នាក់) ។

នៅក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ទាំង៩លើកនេះ បានបង្កឲ្យមានការខូចខាតយានយន្តសរុប ១៦គ្រឿង ក្នុងនោះមានម៉ូតូ ចំនួន ៥គ្រឿង រថយន្តធុនតូច ចំនួន៩គ្រឿង រថយន្តធុនធំ ១គ្រឿង និងត្រាក់ទ័រ ១គ្រឿង ។

របាយការណ៍ខាងលើឲ្យដឹងបន្តថា មូលហេតុដែលបណ្តាលឲ្យកើតមានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ គឺបណ្តាលមកពីល្មើសល្បឿន ២លើក(ស្លាប់២នាក់) មិនគោរពសិទ្ធិ ៣លើក(ស្លាប់២នាក់) មិនប្រកាន់ស្តាំ ២លើក ស្រវឹង ១លើក និងប្រជែង ១លើក ។

គ្រោះថ្នាក់នៅលើដងផ្លូវ រួមមាន ផ្លូវជាតិ ចំនួន៤លើក ផ្លូវខេត្ត ៤លើក ផ្លូវលំ ១លើក ។ ដោយឡែកយានយន្តដែលបង្កហេតុ រួមមាន ម៉ូតូ ២លើក រថយន្តធុនតូច ៥លើក រថយន្តធុនធំ ១លើក ត្រាក់ទ័រ ១លើក។

ខេត្ត រាជធានី ដែលមានគ្រោះថ្នាក់ និងរងគ្រោះថ្នាក់ រួមមាន ៖ ខេត្តកណ្តាល ៣លើក ស្លាប់១នាក់ របួស៤នាក់, ខេត្តកោះកុង ១លើក ស្លាប់១នាក់, ខេត្តកំពង់ស្ពឺ ១លើក ស្លាប់១នាក់ និងខេត្តមណ្ឌលគិរី ១លើក ស្លាប់១នាក់ ។

ដោយឡែក យោងតាមរបាយការណ៍គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក រយៈពេល១០ថ្ងៃ គិតចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៧ កើតឡើង ចំនួន ៨៥លើក បណ្តាលឲ្យមនុស្សស្លាប់ ចំនួន ៣៧នាក់ រងរបួសសរុប ចំនួន ១១៨នាក់ ក្នុងនោះរបួសធ្ងន់ ៧៩នាក់ និងរងរបួសស្រាល ចំនួន ៣៩នាក់ ៕

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖ ,


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង