ខ្សែការពារ Joe Gomez បានដកខ្លួនចេញពីក្រុមជំរើសជាតិអង់គ្លេសក្រោយរងរបួស


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

Joe Gomez ខ្សែការពាររបស់ក្រុម Liverpool បានដកខ្លួនចេញពីក្រុមជម្រើសជាតិអង់គ្លេស ហើយបានត្រលប់ទៅក្លឹបរបស់គាត់វិញដើម្បីទទួលការព្យាបាល​ ។ Joe Gomez បានរងរបួសក្នុងជំនួបរវាងក្រុមអង់គ្លេសនឹងហូឡង់កាលពីថ្ងៃសុក្រដែលបញ្ចប់ក្នុងលទ្ធផល 1-0 ។

ខ្សែការពារវ័យ 20 ឆ្នាំរូបនេះបានរងរបួសកជើងក្រោយពីចូលលេងបាន 10 នាទីដែលជាការបង្ហាញខ្លួនលើកទី 3 អោយជំរើសជាតិ។ អង់គ្លេស​មិន​ទាន់​កោះ​ហៅ​អ្នក​ថ្មី​​ជំនួស​ Gomez សម្រាប់​ត្រៀម​ប៉ះ​អ៊ីតាលី​នៅ​ថ្ងៃ​អង្គារ​​នេះ​ទេ។

​Gomez បង្ហាញ​ខ្លួន​បាន​២៩​ប្រកួត​ជាមួយ​ Liverpool គិត​លើ​គ្រប់​កម្មវិធី​នៅ​រដូវ​កាល​នេះ ៕

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖ , ,


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង