ហ៊ានទេ!!​ ហូបគុយទាវចានយក្សអោយអស់​ នឺងទទួលបាន១០០ដុល្លារបន្ថែម!! (មានវីដេអូ)


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

អាមេរិក បានញ៉ាំ Free ហើយ ថែមទាំងបានលុយ១០០ដុល្លារទៀត រកឯណាបាន។ ហាងគុវទាវហ្វឺដ៏ល្បីមួយឈ្មោះមួយកន្លែងឈ្មោះ “Dong Thap Noodles” ដែលមានទីតាំងស្ថិតនៅទីក្រុងស៊ីថល សហរដ្ឋអាមេរិក មានលក់គុយទាវហ្វឺយក្សជូនភ្ញៀវមិនត្រឹមតែមានទំហំធំប៉ុណ្ណោះទេ ហាងនេះក៏មានរូបមន្តពិសេសផងដែរ។

គុយទាវទាំងអស់សុទ្ធតែត្រូវបានធ្វើឡើងដោយដៃផ្ទាល់ ហើយមេចុងភៅនឹងធ្វើគុយទាវក្នុងភោជនីយដ្ឋានផ្ទាល់។ ដូច្នេះភ្ញៀវអាចទស្សនាមើលដំណើរការនៃការធ្វើគុយទាវនេះដោយផ្ទាល់ភ្នែក។

មានប្រជាជនអាមេរិកជាច្រើនចូលមកភ្លក់គុយទាវនៅទីនេះ ហើយពួកគេពិតជាកោតសរសើរនឹងស្នាដៃរបស់មេចុងភៅនេះយ៉ាងខ្លាំង។ គួរបញ្ជាក់ផងដែរ ក្នុងមួយចាន មានគុយទាវទម្ងន់ ១.៨១ គីទ្បូក្រាម ជាមួយសាច់គោ និងប្រហិត ជាដើម។

យ៉ាងណាមិញ ហាងនេះក៏មានការប្រកួតញុំាផងដែរ បើអ្នកញុំាវាអស់ក្នុងរយៈពេល ៩០ នាទី អ្នកនឹងបានញុំា ដោយឥតគិតថ្លៃ ហើយថែមទាំងទទួលប្រាក់ ១០០ ដុល្លារបន្ថែមទៀត។

 

បើចង់ដឺងច្បាស់ សូមប្រិយមិត្តទស្សនាវីដេអូនេះទាំងអស់គ្នា៖

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖ , ,


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង