Dani Pedrosa ប្រកាសចូលនិវត្តន៍ពីកម្មវិធី MotoGP


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

អ្នកប្រណាំងម៉ូតូឲ្យ Honda ក្នុងកម្មវិធី MotoGP លោក Dani Pedrosa បានប្រកាសថាលោកនឹងចូលនិវត្តន៍នៅចុងបញ្ចប់នៃរដូវកាលនេះ។

កីឡាករសញ្ជាតិអេស្ប៉ាញរូបនេះដែលថ្មីៗនេះបានបាត់បង់កៅអីរបស់គាត់នៅ Repsol Honda ទៅឱ្យកីឡាករ Jorge Lorenzo សម្រាប់ការប្រកួតនៅឆ្នាំ 2019 រដូវកាលក្រោយបានបញ្ជាក់ពីការសម្រេចចិត្តរបស់គាត់មុនពេល MotoGP របស់អាល្លឺម៉ង់ចាប់ផ្តើមនៅចុងសប្តាហ៍នេះ។

កីឡាករវ័យ 32 ឆ្នាំរូបនេះដែលធ្លាប់ជាជើងឯកបីដងនេះ ត្រូវបានគេរំពឹងថានឹងចុះហត្ថលេខាជាថ្មីជាមួយយ៉ាម៉ាហា។ Pedrosa បាននិយាយថា: “វាគឺជាការសម្រេចចិត្តដ៏លំបាកមួយពីព្រោះនេះគឺជាកីឡាដែលខ្ញុំស្រលាញ់។ ខ្ញុំបានគិតពីវាអស់រយៈពេលជាយូរ” ។

Pedrosa បានចាប់ផ្តើមអាជីពជាអ្នកប្រណាំង MotoGP របស់គាត់នៅក្នុងឆ្នាំ 2006 ដែលធ្លាប់ឈ្នះការប្រណាំង 32 លើកមកទល់ពេលនេះ។

ទោះយ៉ាងណានៅសល់ការប្រណាំង 11 ប្រកួតទៀតនៅក្នុងរដូវកាលនេះ រួមទាំងការប្រណាំងក្នុងព្រឹត្តិការ Valencian GP នៅក្នុងប្រទេសអេស្ប៉ាញនៅក្នុងខែវិច្ឆិកាខាងមុខនេះ។

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖ ,


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង