ប្លែកខ្លាំងណាស់​!!!​ ស្វាឪនៅកូរ៉េខាងជើង ចេះជក់បារី មួយថ្ងៃអស់…..


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

កូរ៉េខាងជើង៖  ស្វាឪមួយក្បាលនៅក្នុងប្រទេស កូរ៉េខាងជើង ដែលចេះជក់បារី កំពុងទាក់ទាញភ្ញៀវទេសចរជាខ្លាំង នៅសួនសត្វទើបបើកថ្មីមួយកន្លែង ក្នុងទីក្រុងព្យុងយ៉ាង ដោយស្វាឪនេះបានបង្កើតទម្លាប់ជក់បារី ២០ ដើមក្នុងមួយថ្ងៃ។

សត្វស្វាឪមួយក្បាលនេះ ក្លាយជាតារាប្រចាំសួនសត្វ ក្នុងរដ្ឋធានីព្យុងយ៉ាងនេះ មានឈ្មោះថា Azale ដោយវាអាចបង្រៀនខ្លួនឯងឱ្យចេះកេះ ដែកកេះជក់បារីថែមទៀតផង។ ស្វាឪអាយុ ១៩ ឆ្នាំនេះស្ថិតក្នុងចំណោមស្វាឪពីរក្បាលគត់ នៅសួនសត្វក្រុងព្យុងយ៉ាង ហើយអ្នកទេសចរដែលទៅទស្សនានៅសួនសត្វក្រុងព្យុងយ៉ាង តែងតែផ្ទុះសំណើចជានិច្ច ពេលវាអង្គុយបង្ហុយផ្សែងបារី។

ប្រភពព័ត៌មានបានឲ្យដឹងថា បច្ចុប្បន្នស្វាឪមួយក្បាលនេះ ជក់បារីមួយថ្ងៃអស់មួយកញ្ចប់ និងថែមទាំងចេះរកភ្លើងសម្រាប់ជក់បារីទៀត ប្រសិនបើគ្មានដែកកេះ វាបញ្ឆេះបារីរបស់វា ជាមួយរងើកកន្ទុយបារីដែលត្រូវបានបោះចោល។

គួរបញ្ជាក់ថា ស្វាឪ Azale នេះក៏មានឈ្មោះជាភាសាកូរ៉េ ដែរថា Dalle ហើយអ្នកបង្ហាត់របស់វាដែលនៅក្នុងសួនសត្វនេះ គឺជាអ្នកបង្រៀនវាឱ្យចេះទម្លាប់ជក់បារី។ វាត្រូវបានគេបង្ហាត់ឲ្យចេះជក់បារី តែវាមិនបានស្រូបផ្សែងបារីចូលទៅក្នុងសួតវាឡើយ។

ស្វាឪ Azale នេះក៏ចេះឲ្យអ្នកទស្សនាប៉ះច្រមុះរបស់វា រាំ និងលត់ជង្គង់អរគុណទៀតផង ដោយសួនសត្វនេះបានទាក់ទាញភ្ញៀវទេសចរជាច្រើនចូលមកទស្សនាជារៀងរាល់ថ្ងៃ។ មិនត្រឹមតែស្វាឪនោះទេ សត្វដំរី សត្វកវែង ផេងឃ្វីន និងសត្វស្វាជាច្រើនប្រភេទទៀត រួមទាំងសារមន្ទីរប្រវត្តិសាស្រ្ត ដែលមានបច្ចេកវិទ្យាខ្ពស់ ជាមួយនឹងការបង្ហាញពីប្រភពដើម នៃប្រព័ន្ធព្រះអាទិត្យ និងការវិវត្តន៍នៃជីវិតនៅលើផែនដី ក៏បានទាក់ទាញចំណាប់អារម្មណ៍ពីភ្ញៀវទេសចរឲ្យទៅទស្សនាច្រើនផងដែរ៕

ប្រភព : Dailymail

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង