CVEA ទទូចឱ្យប្រជាពលរដ្ឋសួររកអាជ្ញាប័ណ្ណមុននឹងធ្វើការជាមួយភ្នាក់ងារអចលនាវត្ថុ


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

សមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា(CVEA) បានបើកកិច្ចប្រជុំមួយដោយមើលឃើញបញ្ហាជាច្រើនដែលអ្នករកស៊ីដីឬអ្នកវាយតម្លៃអចលនាទ្រព្យជាច្រើនគ្មានអាជ្ញាប័ណ្ណ ហើយរកលើច្បាប់បង្កផលប៉ះពាល់ក្រុមហ៊ុនត្រឹមត្រូវ ហេតុដូច្នេះ CVEA សូមទទូចឱ្យប្រជាពលរដ្ឋសួររកអាជ្ញាប័ណ្ណមុននឹងធ្វើការងារជាមួយភ្នាក់ងារអចលនាវត្ថុណាទាំងអស់ដើម្បីទំនុកចិត្ត។

ស្របពេលសេដ្ឋកិច្ចកម្ពុជាកំពុងតែរីកចម្រើនឡើងល្អជាមួយវិស័យដីធ្លី សមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនាវត្ថុកម្ពុជា(CVEA) បើកកិច្ចប្រជុំមួយដោយលើបញ្ហាចំបងមួយគឺ រឿងអ្នករកស៊ីគ្មានអាជ្ញាប័ណ្ណបានបង្កផលប៉ះពាល់ និងមើលងាយច្បាប់ស្រុកខ្មែរ។

ចេះតែមើលឃើញពីកំណើនអ្នករកស៊ីដីធ្លីគ្មានអាជ្ញាប័ណ្ណកាន់តែផ្ទុះឡើងបែបនេះ អ្នកជំនាញដីធ្លី និងក្រុមហ៊ុនស្របច្បាប់ជាច្រើន បានសម្ដែងក្ដីបារម្ភ ហើយជាមួយគ្នានោះ សមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា(CVEA) កំពុងរកដំណោះស្រាយ និងទទូចសូមឱ្យប្រជាពលរដ្ឋម្ចាស់ដីធ្លីទាំងអស់សួររកអាជ្ញាប័ណ្ណជាមុនសិន បើភ្នាក់ងារណាថាខ្លួនជាភ្នាក់ងារអចលនាវត្ថុនោះ។

លោកឧកញ៉ា ចេង ខេង ប្រធានក្រុមប្រឹក្សាភិបាល នៃសមាគម CVEA បានថ្លែងក្នុងកិច្ចប្រជុំប្រចាំត្រីមាសទី១ ឆ្នាំ២០១៨ នៅសណ្ឋាគារកាំបូឌីយ៉ាណាកាលពីល្ងាចថ្ងៃទី៣០ ខែឧសភាថា ដោយសារកម្ពុជា មិនទាន់មានច្បាប់ កំណត់ពីជំនាញអ្នករកស៊ីដីធ្លី ដូចបណ្ដាប្រទេសជាច្រើនលើពិភពលោក ទើបអ្នកគ្មានអាជ្ញាប័ណ្ណ អាចចូលមកប្រកួតប្រជែងអ្នករកស៊ីមានអាជ្ញាប័ណ្ណបាន ។

លោកក៏រំពឹងថា នៅថ្ងៃអនាគត សមាគម និងស្ថាប័នពាក់ព័ន្ធ នឹងពួតដៃគ្នា ដើម្បីដោះស្រាយបញ្ហានេះ ហើយផ្ដល់ភាពកក់ក្ដៅដល់អ្នករកស៊ីស្របច្បាស់ ដែលមានអាជ្ញាប័ណ្ណទទួលស្គាល់ក្រសួងត្រឹមត្រូវ ។

លោកបណ្ឌិត គីម ហ៊ាង ប្រធានសមាគម CVEA និងជាអគ្គនាយកក្រុមហ៊ុន ខ្មែរ រៀល អ៊ីស្ទេត បានលើកឡើងថា ច្រកចេញចំពោះមុខ ដែលសមាគមត្រូវចាប់ផ្ដើមអនុវត្ត ដើម្បីកាត់បន្ថយការរកស៊ីវិស័យដីធ្លីដោយគ្មានអាជ្ញាប័ណ្ណ គឺតាមរយៈការបង្កើតសាលារៀនដីធ្លី ជាក់ស្ដែងនៅពាក់កណ្ដាលខែមិថុនាខាងមុខ សមាគមនឹងបើកវគ្គបណ្ដុះបណ្ដាលរយៈពេល ៧៥ម៉ោងមួយ ដើម្បីអូសទាញអ្នកមិនទាន់មានអាជ្ញាប័ណ្ណឲ្យមានរៀនសូត្រត្រឹមត្រូវ ដើម្បីទទួលបានអាជ្ញាប័ណ្ណស្រប់ច្បាស់ ដែលទទួលស្គាល់ដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងស្ថាប័នពាក់ព័ន្ធ ។

ប្រធានសមាគម CVEA រូបនេះបានបញ្ជាក់ ថា ការលើកឡើងរបស់ប្រមុខថ្នាក់ដឹកនាំសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជានេះ គឺបន្ទាប់ពីក្រុមហ៊ុនសមាជិករបស់សមាគម បានលើកឡើងនូវបញ្ហា និងក្ដីកង្វល់ជាច្រើនក្នុងកិច្ចប្រជុំប្រចាំឆមាសទី១ ។ ប៉ុន្ដែក្រោយជជែកគ្នាយ៉ាងក្ដៅគគុក គ្រប់ភាគីសុទ្ធតែរំពឹងថា ដំណោះស្រាយដ៏ល្អនឹងលេចចេញជារូបរាង បន្ទាប់ពីសមាគមបើកដំណើរសាលាបណ្ដុះបណ្ដាលវិជ្ជាជីវៈដីធ្លី នាពាក់កណ្ដាលខែមិថុនាខាងមុខ ហើយក៏សង្ឃឹមថា គ្រប់អ្នករកស៊ីដីធ្លី ដែលមិនទាន់មានអាជ្ញាប័ណ្ណ នឹងចូលរួមវគ្គបណ្ដុះបណ្ដាលរយៈពេល ៧៥ម៉ោងនេះឲ្យបានច្រើនកុះករផងដែរ ៕

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង