កម្លាំងព្រហ្មទណ្ឌ ឃាត់ជនសង្ស័យប្រុសស្រី២នាក់រួមនិងថ្នាំញៀន២៧កញ្ចប់


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ភ្នំពេញ : កម្លាំងព្រហ្មទណ្ឌខណ្ឌចំការមនឃាត់ ជនសង្ស័យប្រុសស្រី២នាក់រួមនិងថ្នាំញៀន២៧កញ្ចប់ កាលវេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី១២ ខែ កក្ដដា ឆ្នាំ ២០១៧នៅចំណុចច្រកឌ្រឺហែមឃ្យូប៊ីទូរស័ព្ទ013 តាមផ្លូវព្រះមុន្នីវង្ស ក្រុម៣២ ភូមិ5 សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន។

ជំនាញព្រហ្មទណ្ឌខណ្ឌចំការមនបានប្រាប់ថា ដោយកម្លាំងល្បាតក្នុងភូមិសាស្រ្តក៏ប្រទះឃើញប្រុសស្រី២នាក់កំពុងឈរហើយពេលឃើញសមត្ថកិច្ចក៏បានរត់គេចតែដោយមានការសង្ស័យក៏ដេញឃើញបាននិងឆែកត្រួតពិនិត្យរកឃើញថ្នាំញៀន២៧កញ្ចប់ពី៖

ជនសង្ស័យទី១មានឈ្មោះ វី សៅ ភេទប្រុស អាយុ២៧ឆ្នាំមុខរបរស្នាក់នៅមិនពិតប្រដក ជាម្ចាស់ថ្នាំញៀនលាក់ទុកនៅហាប៉ាវខោក្រោយ។
ជនសង្ស័យទី២មានឈ្មោះ ថូង សំណាងភេទប្រុស អាយុ២៦ឆ្នាំមុខរបរស្នាក់នៅមិនពិតប្រដក ។

សមត្ថកិច្ចបន្តថាក្រោយពីសួរនាំជនសង្ស័យទាំង២នាក់ក៏បានឆ្លើយសារភាពថាអ្នកលក់ថ្នាំញៀនហើយក៏ប្រទះជួបនឹងសមត្ថកិច្ចចាប់វាយខ្នោះបន្ទាប់ពីរកឃើញគ្រឿងញៀនហើយក៏ធ្វើការដកហូតក្រាមសថ្លាចំនួន២៧កញ្ចប់តូចនិងទូរស័ព្ទមួយគ្រឿងរួមនិងម៉ូតូផងដែល។
ក្រោយ ពេល កើតហេតុជនសង្ស័យទាំង២នាក់រួមនិងវត្ថុតាង ត្រូវបានសមត្ថកិច្ចនាំទៅកាន់ប៉ុស្តិ៍នគរបាលផ្សារដើមថ្កូវធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌចំការមន ដើម្បីចាត់ការបន្តតាមនិតិវិធីច្បាប់៕ អត្ថបទដោយ៖ អ្នកប្រម៉ាញ់ទីក្រុង

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង