បង្ក្រាបរាល់ថ្ងៃមិនចេះអស់សោះ ដូចចាប់ក្ដាមដាក់ចង្អេរអញ្ចឹង


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ភ្នំពេញ ៖ កាលពីម៉ោង១១យប់ថ្ងៃទី២៣-០៧-២០១៧ កម្លាំងនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យ បានធ្វើការល្បាតពួនស្ទាក់ក្នុងមូលដ្ឋាន ឃាត់ខ្លួនជនសង្ស័យម្នាក់ ពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន និងដកហូតបានក្រាមសថ្លា២០កញ្ចប់តូច នៅចំណុច ផ្លូវបេតុង  ភូមិមានជ័យ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។

លោក តេង ស៊ីណូ អធិការខណ្ឌមានជ័យបានឲ្យដឹងថា ការឃាត់ខ្លួនជនសង្ស័យម្នាក់ ពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀននោះគឺមានឈ្មោះ  សុក ចំរើន ភេទប្រុស  អាយុ ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ និងទីលំនៅមិនពិតប្រាកដ ទីលំនៅផ្ទះគ្មានលេខ ផ្លូវលំ ក្រុមទី០៨ ភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ក្នុងនោះយើងបានដកហូតវត្ថុតាងមាន៖ ក្រាមពណ៍សថ្លា(សង្ស័យជាគ្រឿងញៀន)ចំនួន ២០កញ្ចប់ថង់តូច។

បច្ចុប្បន្នជនសង្ស័យត្រូវឃាត់ខ្លួននៅអធិការដ្ឋានខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងចាត់ការតាមផ្លូវច្បាប់៕ អត្ថបទដោយ៖ អ្នកប្រម៉ាញ់ទីក្រុង

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង