តុលាការសម្រេចឃុំខ្លួនជើងខ្លាំងបាញ់ផ្អើលខណ្ឌដូនពេញ


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ភ្នំពេញ៖ បើយោងតាមការបញ្ជាក់របស់លោក លី សុផណា អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញតាម Telegram នៅល្ងាចថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៧នេះថា លោក កើត សាំង ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញបានសម្រចឃុំខ្លួនបណ្តោះអាសន្នជនជាប់ចោទឈ្មោះ ទូច បូភាព ហើយ។

សូមបញ្ជាក់ថា លោក ស្រី ម៉ាកនី តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់តាមទរស័ព្ទថា លោកបានសម្រេចចោទប្រកាន់លើឈ្មោះ ទូច បូភាព ភេទប្រុស អាយុ ៣៥ឆ្នាំ ពីបទ កាន់កាប់អាវុធដោយគ្មានការអនុញ្ញាត ប្រព្រឹត្តកាលពីម៉ោង ២២ នឹង ៣០នាទីយប់ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៧ នៅតាមបណ្តោយផ្លូវលេខ ៤៤២ ភូមិទី៤ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ យោងតាមមាត្រា ៤៩០នៃក្រមព្រហ្មទណ្ឌ។

គួររំលឹកថា ឈ្មោះ ទូច បូភាព ភេទប្រុស អាយុ ៣៥ឆ្នាំ ដែលបានបាញ់ ជិត ១០គ្រាប់នៅក្នុងទឹកដីខណ្ឌដូនពេញ កាលពីវេលាម៉ោង១០ និង៣០នាទីយប់ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៧កន្លងទៅនោះ ត្រូវបានសមត្ថកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញឃាត់ខ្លួនកាលថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៧ ជាគ្រាដែលខ្មាន់កាំភ្លើងរូបនេះចូលខ្លួនតបតាមដីកា របស់លោក សៀង សុខ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ៕ អត្ថបទដោយ៖ អ្នកប្រម៉ាញ់ទីក្រុង

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង