សូមសរសើរដោយស្មោះ! ការស្រាវជ្រាវរកមុខសញ្ញាដែលជួញដូរនិងប្រើប្រាស់គ្រឿងញៀន របស់នគរបាលពិតជាមិនអត់ប្រយោជន៏មែន(Video)


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ភ្នំពេញ៖ ជនសង្ស័យចំនួន៣នាក់ ជាមុខសញ្ញាជួញដូរ និងប្រើប្រាស់គ្រឿងញៀនត្រូវសមត្ថកិច្ចខណ្ឌពោធិសែនជ័យចាប់បានដកហូតបានថ្នាំញៀនចំនួន៧កញ្ចប់ និងសម្ភារៈមួយចំនួនទៀត កាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៧ ស្ថិតនៅ បន្ទប់ជួល ក្នុងភូមិត្រពាំងថ្លឹង សង្កាត់ចោនចៅ ខណ្ឌពោធិសែនជ័យ។

ជនសង្ស័យទាំង៣នាក់ នគរបាលឃាត់ខ្លួនបាន
ទី១. ឈ្មោះ ស៊ុន កាសុី ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរមិនពិតប្រាកដ ជាម្ចាស់ថ្នាំ ស្នាក់នៅបន្ទប់កើតហេតុ ។
ទី២. ឈ្មោះ ថុល ដុវណ្ណារិទ្ធ ភេទប្រុស អាយុ១៧ឆ្នាំ ជា សិស្សថ្នាក់ទី១០វិទ្យាល័យជម្ពូវ័ន មានទីលំនៅ ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ។
ទី៣. ឈ្មោះថុន ឡុង ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរសិស្ស ថ្នាក់ទី១០ មានទីលំនៅ ក្បែរកន្លែងកើតហេតុ ។

តាមនគរបាលបានឲ្យដឹងថា ក្រោយពីបង្ក្រាបចាប់ជនសង្ស័យ ប្រើប្រាស់គ្រឿងញៀនបាន២នាក់កាលពី២ថ្ងៃកន្លងទៅ យកមកសាកសួរនៅផ្នែកជំនាញ ទើបកម្លាំងជំនាញ ស្រាវជ្រាវ រហូតដល់ ព្រឹកថ្ងៃទី២៩ ខែកក្កដា ចុះទៅបង្ក្រាប ក្រោមបញ្ជារបស់លោក យឹម សារ៉ាន់ អធិការខណ្ឌ ដឹកនាំផ្ទាល់ដោយលោកម៉ន វុធី អធិការងចាប់ឃាត់ខ្លួនបាន៣នាក់ រួមជាមួយថ្នាំញៀន៧កញ្ចប់ និងសម្ភារៈមួយចំនួនទៀត ។
បច្ចុប្បន្នជនសង្ស័យដែលឃាត់ខ្លួន ត្រូវនគរបាលនាំទៅសាកសួរនិងកសាងសំណុំរឿងនៅផ្នែកជំនាញ ដើម្បីកសាងសំណុំរឿងចាត់ការបន្តទៅតាមនីតិវិធីច្បាប់ ៕

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង