សង្ស័យនគរបាលប៉ុស្តិ៍ចោមចៅ លម្អៀងម្ខាងទើបដោះស្រាយរឿងកំបុិកកំប៉ុកមិនចេញ សម្រេចបញ្ជូនសំណុំរឿងទៅថ្នាក់លើ


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ភ្នំពេញ​៖ រឿងរ៉ាវកំបុិកកំប៉ុក ផ្តើមដោយអ្នកជិតខាង កើតមានទំនាស់ហឹង្សាដាក់គ្នា ស្រ្តីម្នាក់ជាំភ្នែកចំណែកភាគីម្ខាង​ទៀត មានបុរសម្នាក់ដាច់រលាត់មេជើង តាំងពីរសៀលថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៧ មកម្ល៉េះ នៅភូមិថ្នល់បំបែក សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ហើយភាគីខាងស្រ្តីរងគ្រោះ ប្តឹងទៅនគរបាលប៉ុស្តិ៍ចោមចៅ ទាមទាររកសំណង ជំហានទី១ ៥០០ដុល្លារ​ ចរចាមិនត្រូវចុងក្រោយសល់១០០ដុល្លារ​​ តែភាគីម្ខាងទៀត សង្ស័យអាងទឹកលុយ សង្ស័យមេប៉ុស្តិ៍ចោមចៅលម្អៀងម្ខាង ទើបដំណោះស្រាយគ្មានលទ្ធផល អូសបន្លាយពេលវេលា រហូតដល់រសៀលថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៧ សរុប១១ថ្ងៃហើយ នៅតែភាគីម្ខាង​អាងវ៉ាង ចង់បញ្ជូនសំណុំរឿងដល់ណាក៏ដល់ទៅ ទើបដោះមិនចេញ គ្មានវាចារនឹងថ្លែង សម្រេចបញ្ជូនសំណុំរឿងហឹង្សាខាងលើទៅផ្នែកជំនាញខណ្ឌ ដោះស្រាយម្តង​។

ភាគីម្ខាងឈ្នោះ នូ សុភានី ភេទស្រី អាយុ២៨ឆ្នាំ មុខរបរម្ចាស់ផ្ទះសំណាក់ យុីហោ៩៩ ស្នាក់នៅ ផ្ទះក្នុងភូមិ សង្កាត់​កើតហេតុ រងរបួស​ជាំក្រោមភ្នែកស្តាំ​ ចំណែកភាគីម្ខាងទៀត សមត្ថកិច្ចហាក់បីដូចជាលាក់លៀម គ្រាន់តែ​ដឹងថា ភេទប្រុស ជាកម្មករ នៅផ្ទះស្តុក​ហ្គាស លក់ហ្គាស ស្នាក់នៅ​ភូមិ សង្កាត់កើតហេតុ រងរបួសដាច់រលាត់មេជើង តែសំណុំរឿងត្រូវបានថៅកែលក់ហ្គាសជាអ្នកចេញមុខដោះស្រាយ​។

តាមនគរបាលបានឲ្យដឹងថា កាលពីវេលាម៉ោង២រសៀលថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៧ ភាគីខាងផ្ទះសំណាក់ កើតជម្លោះហឹង្សាជាមួយ ភាគីលក់ហ្គាស ដែលមានផ្ទះព្រំដីជាប់គ្នា រឿងរ៉ាវផ្តើមចេញពីការមិនយោគយល់គ្នា រឿងសំរាម ​ដោយ​ភាគីម្ខាងចោទភាគីម្ខាង ក៏ក្លាយផ្ទុះទៅជារឿងបង្កហឹង្សា បុរសជាកម្មកវាយជាមួយ ស្រ្តីខាងផ្ទះសំណាក់​​ ម្ខាង​ជាំភ្នែក ម្ខាងដាច់រលាត់មេជើង ហើយប្តឹងផ្តល់គ្នានៅប៉ុស្តិ៍នគរបាលចោមចៅ មួយលើក​ជាពីរលើ មិនត្រូវគ្នា រហូតមកដល់រសៀលថ្ងៃទី០៧នេះ នៅតែដោះស្រាយមិនចេញ មិនដឹងថាមានរនាំងអ្វី មករារាំង ទើបបានជាភាគីថៅកែហ្គាស ខ្លាំងឡើងចាងបែបនេះ​។

តែបើតាមប្រភពមួយ តែមិនជាផ្លូវការណ៍​បានលើកឡើងថាភាគី ថៅកែហ្គាស ដាក់ថ្នាំសណ្តំលោកមេប៉ុស្តិ៍ចោមចៅ ហើយទើបដោះស្រាយហាក់បីដូចជាដាក់គំនាបទៅលើស្រ្តីរងគ្រោះទៅវិញ ពុំមានឆន្ទៈ ជានគរបាលយុត្តិធម៌ឡើយ ពោលហាក់បីដូចជាលម្អៀងទៅរកថៅកែលក់ហ្គាស ទឹកលុយក្រាស់ជាង មកជម្រុញក្នុងការសម្របសម្រួល ឲ្យស្មើគ្នា ទើបភាគីខាងស្រ្តីរងគ្រោះមិនព្រម ហើយភាគីខាង ថៅកែហ្គាសក៏មិនព្រមទៅតាមសំណើរ របស់ភាគីម្ខាងដែរ ថែមទាំងប្តឹង ស្រ្តីខាងផ្ទះសំណាក់ បទបរិហារកេរ្ត៍ ខឹងដើរនិយាយ​ប្រាប់គេឯងថា ថៅកែលក់ហ្គាសសង១០០ដុល្លារបញ្ចប់រឿង ទើបធ្វើឲ្យខឹង​ថាខ្លួនអន់ពេក​។

ជួបជាមួយលោក ថេង កុសល មេប៉ុស្តិ៍ទើបមកកាន់ថ្មី ក្រោយពីស្នងការដកទៅបញ្ឈរជើងនៅស្នងការអស់៣ខែម្តងរួចមក គ្រាន់តែឲ្យដឹងថា រឿងរ៉ាវខាងលើ ត្រូវគ្នាក៏ត្រូវ មិនត្រូវមានតែបញ្ជូនសំណុំរឿងទៅផ្នែកជំនាញដោះស្រាយតែប៉ុណ្ណឹង​៕​ អត្ថបទដោយ​៖​ អ្នកប្រម៉ាញ់ទីក្រុង​

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង