គួរអោយអាណិតណាស់!!! រូបភាពចុងក្រោយ របស់សេះបង្កង់ មុននឹងត្រូវក្រពើលេប!!!


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

កេនយ៉ា៖ រូបភាពដ៏គួរឲ្យស្រៀវសាច់ជាច្រើនសន្លឹក ដែលបានថតជាប់ នាវិនាទីចុងក្រោយរបស់សត្វសេះបង្កង់មួយក្បាល មុនពេលជីវិតរបស់វាត្រូវបានបញ្ចប់នៅក្នុងពោះសត្វក្រពើយក្សមួយក្បាល ដែលព្យាយាមលេបវាទាំងមូល។

សត្វសេះបង្កង់កំសត់នេះ ត្រូវបានក្រពើមួយក្បាលខាំត្របាក់បាន ពេលវាព្យាយាមឆ្លងស្ទឹងមច្ចុរាជមួយ ដែលពោរពេញទៅដោយក្រពើកាចសាហាវក្នុងតំបន់អភិរក្សជាតិ Maasai Mara របស់ប្រទេសកេនយ៉ា។

ក្រពើយក្សនោះ បានប្រជែងជាមួយក្រពើមួយផ្សេងទៀត ក្នុងការដណ្ដើមសេះបង្កង់ តែក្រពើកំណាចមួយក្បាលនោះ មិនព្រមចែករំលែកចំណីនោះ សូម្បីតែមួយចម្រៀកសោះឡើយ ហើយព្យយាមលេបចំណីដ៏ធំនេះ ចូលពោះទាំងមូល ដោយក្ដីលោភលន់តែម្ដង។

រូបភាពនេះត្រូវបានថតដោយអ្នកប្រមាញ់រូបថតម្នាក់ឈ្មោះ Subramanian Sridharan ហើយរូបភាពដែលគាត់ប្រមាញ់បានទាំងអស់នោះ ពិតជាអស្ចារ្យព្រមទាំងបង្ហាញពីភាពឃោរឃៅរបស់ក្រពើនោះ។

ចង់ដឹងថាក្រពើយក្សនោះធំប៉ុណ្ណា និងសាហាវប៉ុណ្ណាទស្សនារូបភាពខាងក្រោមនេះ៖

ប្រភព : បរទេស

 

 

 

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង