មកមេីលរូបរាង CL ពេលដែលទៅបង្ហាញខ្លួននៅថ្ងៃសម្ភោធរឿង “Mile 22” ទាំងអស់គ្នាថាគួរឲស្រលាញ់ប៉ុណ្ណា


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ភាពយន្ត​ “Mile 22” ដែល​ជា​ភាពយន្ត​ហូលីវូដ​មាន​ការ​ចូលរួម​សម្ដែង​ពី​តារា​ចម្រៀង​អតីត​មេក្រុម​ 2NE1 ទើប​តែ​ប្រារព្ធ​កម្មវិធី​សម្ពោធ​ដាក់​បញ្ចាំង​កាល​ពី​យប់​មិញ​នេះ ដែល​មាន​វត្ត​មាន​ពី​តារា​ល្បីៗ​ជា​ច្រើន។

ក្រៅ​ពី​ CL ភាពយន្ត​នេះ​ក៏​មានការ​ចូលរួម​ពី​សំណាក់​កំពូល​តារា​ល្បី​ប្រចាំ​ប្រទេស​ឥណ្ឌូណេស៊ីផងដែរ​គឺ​លោក Iko Uwais និង​តារា​ប្រដាល់​ស្រី​ល្បី​ឈ្មោះ Ronda Rousey និង ​តារា​សម្ដែង​ Mark Wahlberg ផង​ដែរ។

អ្វី​ដែល​​គួរ​ឲ្យ​ចាប់​អារម្មណ៍ជាងគេ​ចំពោះ​ CL គឺ​នេះ​ជា​ភាពយន្ត​ហូលីវូដ​ដំបូង​របស់​នាង ក៏​ដូច​ជា​ការ​បង្ហាញ​ខ្លួន​នៅ​ក្នុង​កម្មវិធី​ខ្នាត​ធំ​នៅ​សហរដ្ឋ​អាមេរិក​ ដែល​ជា​ទីលំនៅ​ថ្មី​របស់​តារា​កូរ៉េ​នេះ​ផង​ដែរ។ ថ្មីៗ​នេះ​ CL បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ខ្លួន​ជា​ច្រើន​ភ្ញាក់​ផ្អើល​ដោយ​សារ​ ការ​ឡើង​ទម្ងន់​យ៉ាង​ឆាប់​រហ័ស​ ប៉ុន្តែ​បើ​សិន​ជា​យើង​សង្កេត​ឃើញ​តាម​រយៈ​រូបថត​និង​វីដេអូ​ CL ពិត​ជា​មាន​ទំនុក​ចិត្ត​នឹង​រូប​រាង​របស់​ខ្លួន៕

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖ , , ,


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង