មកមេីលពីតម្លៃគ្រឿងអលង្កាថ្លៃៗបំផុតរបស់តារាល្បីៗទាំង 10


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

តារា​ៗ​មួយ​ចំនួន​គឺសឹងតែមានលុយចាយមិនអស់ទៅហេីយ ពួកគេតែងតែយកលុយទាំងនោះទៅទិញគ្រឿង​អលង្ការ​ផ្សេងៗ​ដើម្បី​ពាក់លំអរខ្លួន ឬ​ ធ្វើ​ជា​វត្ថុ​ប្រចាំ​ចិត្ត​សម្រាប់​គូស្នេហ៍​ជា​ដើម។ គ្រឿង​អលង្ការ​ទាំង​នោះ ​ខ្លះ​មានតម្លៃ​ដល់​ទៅ​ខ្ទង់​លាន​ដុល្លារ​ឯណោះ។

នេះ​ជា​តម្លៃ​គ្រឿង​អលង្ការ​ទាំង​១០​របស់​តារា​ល្បីៗ​មាន​តម្លៃ​ថ្លៃ​បំផុត៖

១. ខ្សែក​តម្លៃ​ ៨លាន​ដុល្លារ​របស់ Victoria Beckham

ខ្សែកដែលនាងកំពុងតែពាក់នេះគឺបានពីស្វាមីរបស់នាង​ David Beckham នៅថ្ងៃបុណ្យសង្សា ម៉ាក Bulgari ដែល​មាន​តម្លៃ​ដល់​ទៅ ៨​លាន​ដុល្លារ​ឯណោះ។

២. ចិញ្ចៀន​ភ្ជាប់​ពាក្យ Kim Kardashian តម្លៃ​ប្រហែល ៨​លាន​ដុល្លារ

តារា​រ៉េប Kayne West បាន​សុំ​ Kim Kardashian រៀប​ការ​ដោយយក​ចិញ្ចៀន​ភ្ជាប់​ពាក្យ​នេះ​ ដែល​ជា​ចិញ្ចៀន​ពេជ្រ​ទំហំ​១៥​ការាត់​ និង ​រចនា​ដោយ​អ្នក​ជំនាញ​គ្រឿង​អលង្ការ Lorraine Schwartz។

៣. ចិញ្ចៀន​ភ្ជាប់​ពាក្យ​របស់ Beyonce តម្លៃ ៥​លាន​ដុល្លារ

ស្វាមី​របស់​នាង​តារា​ហ៊ីបហប​ Jay Z បាន​បំពាក់​ចិញ្ចៀន​ពេជ្រ​ទំហំ ១៨​ការាត់​ទៅ​ឲ្យ​ភរិយា​ខ្លួន Beyonce ក្នុង​តម្លៃ​ខ្ទង់​៥​លាន​ដុល្លារ។

៤. ចិញ្ចៀន​ភ្ជាប់​ពាក្យ​របស់ Paris Hilton តម្លៃ ៤,៧​លាន​ដុល្លារ

ពេល​លោក​​ Paris Latsis សុំ​ Paris Hilton រៀប​ការ​កាល​ពី​ឆ្នាំ ២០០៥ លោក​បាន​ប្រគល់​ចិញ្ចៀន​ពេជ្រ​ទំហំ​ ២៤​ការាត់​ទៅ​នាង​ដែល​មាន​តម្លៃ​ ៤,៧​លាន​ដុល្លារ។

៥. អំណោយ​ថ្ងៃ​បង្កើត​កូន​របស់ Jennifer Lopez តម្លៃ ២,៨​លាន​ដុល្លារ

កាល​ពី​ឆ្នាំ ២០០៨ នាង​បាន​សម្រាល​កូន​ភ្លោះ Max និង Emme។ ពេល​នោះ​ស្វាមី​ពី​មុន​ តារា​ចម្រៀង Marc Anthony បាន​ផ្ដល់​អំណោយ​ថ្ងៃ​បង្កើត​កូន​ចំនួន​២​គឺ ខ្សែក​តម្លៃ​ ៣០ម៉ឹនដុល្លារ​ និង​ក្រវិល​មួយ​គូ​តម្លៃ ២,៥​លាន​ដុល្លារ។

៦. ខ្សែក​របស់​ Sean Kingston តម្លៃ ៥០ម៉ឹន​ដុល្លារ

​មិន​ដឹង​ពី​ហេតុផល​ច្បាស់​លាស់ តារា​ចម្រៀង​ម្ចាស់​បទ “Beautiful Girls” បាន​ទិញ​ខ្សែក​រាង​ដូច​ប្រអប់​ប្រដាប់​ផាត់​ពណ៌​មាន​តម្លៃ​ដល់​ទៅ ៥០ម៉ឺន​ដុល្លារ។ ជា​អកុសល​ខ្សែក​នេះ​បាន​បាត់​ដោយ​សារ​តែ​ប្អូន​ស្រី​របស់​លោក។

៧. នាឡិកា​របស់​តារា​ចម្រៀង​ Seal តម្លៃ ៤៧ម៉ឺន​៥​ពាន់​ដុល្លារ

នាឡិកា​តម្លៃ​ជាង​៤០​ម៉ឺន​ដុល្លារ​នេះ​ គឺ​ម៉ាក Richard Mille Rmo8។

៨. ចិញ្ចៀន​ពេជ្រ​របស់​អ្នក​ច្នៃ​ម៉ូដ Rachel Zoe តម្លៃ ៣០​ម៉ឺន​ដុល្លារ

នៅ​ពេល Rachel Zoe សម្រាល​កូន​ប្រុស​ Skyler ស្វាមី​របស់​នាង​បាន​ទិញ​ចិញ្ចៀន​ពេជ្រ​ទំហំ​១០​ការាត់​ជូន​នាង​ តម្លៃ​ខ្ទង់​៣០​ម៉ឺន​ដុល្លារ។

៩. នាឡិកា​របស់ Usher តម្លៃ ២៥​ម៉ឺន​ដុល្លារ

តារា​ចម្រៀង​ចង្វាក់ R&B រូប​នេះ​បាន​ច្នៃ​នាឡិកា​ម៉ាក Tiret ដោយ​ដាក់​មុខ​ខ្លួន​ក្នុង​តម្លៃ ២៥​ម៉ឺន​ដុល្លារ។

​១០. ធ្មេញ​ពេជ្រ​របស់ Lil Wayne តម្លៃ ១៥​ម៉ឺន​ដុល្លារ

អ្វី​ដែល​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​នោះ​គឺ Lil Wayne ដាប់​ធ្មេញ​ពេជ្រ​ក្នុង​មាត់​តែ​ម្ដង​ក្នុង​តម្លៃ​​ជាង ១៥​ម៉ឺន​ដុល្លារ៕

​​

ប្រភព៖ lavalier

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖ , ,


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង