មកស្គាល់តារាប្រុសថៃណាខ្លះដែលបាន​ ជាប់ចំនាត់ថ្នាក់ ជាប្រុសស្អាតប្រចាំប្រទេស??


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ប្រិយមិត្ត​ប្រាកដ​ជា​ធ្លាប់​បានដឹងពីតារា​ចម្រៀង ឬ​តារាសម្ដែង​កូរ៉េ ដែល​ជាប់​ឈ្មោះ​ជា​ប្រុស​ស្អាត​ប្រចាំ​ប្រទេស​របស់​គេ​ ប៉ុន្តែ​ពេល​នេះ ងាក​មកមេីល​តារា​ប្រុស​ប្រចាំ​ប្រទេស​ថៃ​វិញ​ម្ដង តើ​តារា​ណា​ខ្លះ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ពី​សំណាក់​អ្នក​គាំទ្រ​ប្រចាំ​ប្រទេស និង​ជាប់​ឈ្មោះ ជា​ប្រុស​ស្អាត​ប្រចាំ​ជាតិ​របស់​ខ្លួន​នោះ?

១. តារា​សម្ដែង Film Thanapat

Film Thanapat ជា​តារា​សម្ដែង​មួយ​រូប​ដែល​បាន​ឆក់​យក​បេះដូង​អ្នក​គាំទ្រ​របស់​លោក​ស្ទើរ​តែ​ពេញ​មួយ​ប្រទេស ដូច្នេះ អាច​និយាយ​បាន​ថា ចំណាត់​ថ្នាក់​លេខ​១​នេះ ពិត​ជា​ស័ក្ដិសម​នឹង​លោក​ខ្លាំង។ តារា​សម្ដែង Film Thanapat កើត​ក្នុង​ឆ្នាំ ១៩៩៣ និង​ទទួល​បាន​ភាព​ល្បីល្បាញ​ខ្លាំង ជាមួយ​ខ្សែ​ភាពយន្ត​ដ៏​ល្បី “Wife 2018”។

២. តារា​សម្ដែង Pope Thanawat

ចាប់​តាំង​ពី​គ្រង​តំណែង​ជា​តួឯក​ក្នុង​រឿង​ “បុព្វេសន្និវាស” មក តារា​សម្ដែង Pope Thanawat កាន់​តែ​ទទួល​បាន​ភាព​ល្បីល្បាញ​ខ្លាំង​ឡើង រហូត​ឡើង​ដល់​ចំណាត់​ថ្នាក់​លេខ ២។ Pope ឆក់​យក​បេះដូង​អ្នក​គាំទ្រ​បាន ជាមួយ​នឹង​មន្ត​ស្នេហ៍​នៃ​ស្នាម​ញញឹម​ដ៏​ស្រស់​ស្អាត​របស់​លោក បូក​រួម​នឹង​រូបរាង​ដ៏​ស្រស់​សង្ហា ជាមួយ​ទេពកោសល្យ​ដ៏​អស្ចារ្យ ប្រាកដ​ណាស់​ថា មនុស្ស​ស្រី​ក្នុងប្រទេស​បាក់​ចិត្ត​លង់​ស្រឡាញ់​លោក​។

៣. តារា​សម្ដែង Nine Naphat

ទោះ​បី​ជា​បច្ចុប្បន្ន តារា​សម្ដែង​រូប​នេះ មាន​វ័យ​ត្រឹម​តែ ២២​ឆ្នាំ​ក្ដី ប៉ុន្តែ​ជាមួយ​នឹង​កម្ពស់​ដ៏​ខ្ពស់​សន្លឹម បូករួម​ជាមួយ​មុខមាត់​ដ៏​ស្រស់​សង្ហា​របស់​លោក ធ្វើ​ឲ្យ​អ្នក​គាំទ្រ​អត់​ទ្រាំ​មិន​លង់​ស្នេហ៍​មិន​បាន។

៤. តារា​សម្ដែង Weir Sukollawat

អ្នក​គាំទ្រ​តារា​សម្ដែង​រូប​នេះ អាច​នឹង​មាន​ការ​អាក់អន់​ស្រពន់​ចិត្ត​ខ្លះ ដោយ​សារ​លោក​មិន​បាន​ស្ថិត​លើ​កំពូល​តារាង​ ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ជាមួយ​នឹង​រូបរាង​ដ៏​សង្ហា​ដូច​គំនូរ បូករួម​នឹង​ទេពកោសល្យ​សម្ដែង Weir Sukollawat នៅ​តែ​ទទួល​បាន​ភាព​ល្បីល្បាញ​ខ្លាំង មិន​ចាញ់​តារា​ប្រុស​ដទៃ​ឡើយ។

៥. តារា​សម្ដែង Gun Kantathaworn

Gun Kantathaworn ជា​ពិធី​ករ​ដ៏​ស្រស់​សង្ហា​មួយ​រូប​ប្រចាំ​​បណ្ដាញ​ទូរទស្សន៍​ប្រចាំ​ប្រទេស​ថៃ។ តារា​ប្រុស​រូប​នេះ ធ្លាប់​ចាប់​ដៃ​គ្នា​ជាមួយ​នឹង​តារា​សម្ដែង​ Mai Davika សម្ដែង​រឿង​កំប្លែង​មួយ​រឿង​ដែល​មាន​ចំណង​ជើង​ថា “Kularb Rai Kong Naai Tawan” ហើយ​ទទួល​បាន​ការ​គាំទ្រ​ពី​ទេពកោសល្យ​សម្ដែង​របស់​លោក​ជា​ខ្លាំង។

៦. តារា​សម្ដែង Prama Lmannothai

ប្រិយមិត្ត​ដែល​គាំទ្រ​រឿង “បុព្វេសន្និវាស” ប្រាកដ​ជា​ស្គាល់​តួអង្គ “ឃុន​រឿង” ហើយ។ ជាមួយ​នឹង​រឿង​ដ៏​ល្បី​មួយ​នេះ កេរ្តិ៍ឈ្មោះ​របស់​លោក ទទួល​បាន​ប្រជាប្រិយភាព​ខ្លាំង​ មិន​ចាញ់​តារា​សម្ដែង Pope Thanawat ប៉ុន្មាន​នោះ​ទេ។

៧. តារា​សម្ដែង James Ma

​James Ma ជា​តារា​សម្ដែង​មួយ​រូប​ដែល​ជាប់​ឈ្មោះ​ជា ប្រុស​ស្អាត​ប្រចាំ​ប្រទេស ក្រោយ​រូប​លោក​ទទួល​បាន​ភាព​ល្បីល្បាញ​ខ្លាំង​ជាមួយ​​នឹង​ការ​សម្ដែង​ក្នុង​ខ្សែ​ភាពយន្ត​ “When the man loves” ដែល​ចូលរួម​សម្ដែង​ដោយ​តារា​សម្ដែង Kimmy Kimberley កាល​ពី​ឆ្នាំ ២០១៦។ បើ​ទោះ​បី​ជា​រឿង​មួយ​នេះ បាន​បញ្ចប់​យូរ​ទៅ​ហើយ​ក្ដី ប៉ុន្តែ អ្នក​គាំទ្រ​នៅ​តែ​ចង​ចាំ​តួអង្គ​ដែល​តារា​សម្ដែង James Ma ដើរ​តួ​ជានិច្ច។

៨. តារា​សម្ដែង Sean Jindachot

ចំណាត់​ថ្នាក់​ចុង​ក្រោយ​គេ បាន​ទៅ​លើ​តារា​សម្ដែង Sean Jindachot។ តារា​សម្ដែង​រូប​នេះ​ កើត​ក្នុង​ឆ្នាំ ១៩៨៨ និង​ត្រូវ​បាន​ចាត់​ទុក​ជា​តារា​ដ៏​មាន​ទេពកោសល្យ​មួយ​រូប​ប្រចាំ​ប្រទេស​ថៃ។ មិន​ត្រឹម​តែ​រូបរាង​ដ៏​ស្រស់​សង្ហា​របស់​លោក​នោះ​ទេ ដែល​ទាក់ទាញ​អ្នក​គាំទ្រ​នោះ ប៉ុន្តែ​ការ​លេង​ទឹកមុខ និង​ដាក់​អារម្មណ៍​ក្នុង​សាច់រឿង​របស់​លោក ធ្វើ​ឲ្យ​អ្នក​គាំទ្រ​អត់ទ្រាំ​មិន​សរសើរ​មិន​បាន៕ ​

 

ប្រភព៖ Kenh14

 

 

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖ , ,


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង