ចូវ​សុធារ៉ា សុំ​ចូល​និវត្តន៍​ បន្ទាប់​ពីបាន​ មេដាយ​មាស​២ ​ប្រាក់​១ ​សំរិទ្ធ៣​ រយៈពេល​ ១០​ឆ្នាំ​


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

កីឡាការិនី​ចូវ​សុធា​រ៉ា​ នៅ​ក្នុង​អាជីព​កីឡា​​ចំបាប់ គឺ​ជា​កីឡា​ប្រយុទ្ធ​​រយៈ​ពេល​ជាង​១០​ឆ្នាំ​កន្លង​មក បាន​ប្រកាស​សុំ ​ចូល​និវត្តន៍ ​ដើម្បី​ក្លាយ ​ខ្លួន​ជា​ គ្រូ​បង្វឹក​ និង​បង្កើត​ ក្លិប​ចំបាប់​ មួយ​ខណៈ ​ដែល​កម្លាំង​ ថយ​ចុះ​តាម​ អាយុ​មិន​អាច​ ប្រយុទ្ធ​បាន​ ល្អ​តទៅទៀត​ នោះ​។​​ លទ្ធផល​ សរុប​មក​ ដល់​ពេល​នេះ ចូវ​សុធារ៉ា​ ទទួល​បាន​ មេដាយ​សរុប​ ៦​គឺ​ មាស​២ ​ប្រាក់​១​ និង​ សំរិទ្ធ​៣ ​ពី​ថ្នាក់​អន្តរ ជាតិ។​បច្ចុប្បន្ន​ចូវ​សុធារ៉ា​​មាន​មុខងារ​ជា​សមាជិក​តំណាង​ឲ្យ​អត្តពលិក​ ប្រចាំ​នៅ​គណៈ​កម្មា​ធិការ​ជាតិ​អូឡាំពិក​កម្ពុជា​,​ជា​អគ្គហិរញ្ញិក​និង​ជា ​គ្រូ​ជំនួយ​ផង​ដែរ​នៃ​សហព័ន្ធ​កីឡា​ចំបាច់​កម្ពុជា​និង​មាន​មុខ​របរ​ជា​ គ្រូ​កីឡា​ក្រប​ខ័ណ្ឌ​ក្រសួង​អប់​រំ​ និង​ជា​គ្រូ​កីឡា​នៅ​វិទ្យាល័យ​ផ្សារ​ដើម​ថ្កូវភ្នំពេញ​។​ចូវ​សុធារ៉ា​បាន​ ផ្តល់​សម្ភាស​ន៍​ឲ្យ​ពត៌មាន​យើង​ ​កាល​ពី​ម្សិល​មិញ​ថា​៖​​

មូល​ហេតុ​នៃ​ការ​សុំ​ឈប់​ពី​ការ​ប្រ​កួត​ជា​ កីឡាការិនី​ចំបាប់និង​សុំ​ចូល​និវត្តន៍​នោះ​ដោយ​សារ​មាន​ការ​នឿយ​ហត់​ក្នុង​ អាជីព​ជា​អ្នក​ចំបាប់​ព្រោះ​កម្លាំង​បាន​ថយ​ចុះ​ដោយ​សព្វថ្ងៃ​វ័យ​កាន់តែ​ ចាស់​ហើយ​ដែរ​ហើយ​ម៉្យាង​វិញ​ទៀត​ក្រៅ​ពី​អាជីព​ជា​កីឡាការិនី​ចំបាប់​ខ្ញុំ ​ក៏​ជា​គ្រូ​ ​និង​មាន​ការ​ងារ​ក្នុង​សហព័ន្ធ​ចំបាប់​ផង​ដែរ​ជា​សមាជិក​ប្រតិបត្តិ​។​

ចំពោះ​ស្នាដៃ​ដែល​កីឡាការិនី​វ័យ ​២៨​ឆ្នាំ​រូបនេះ​ដណ្តើម​បាន​មេដាយ​មាស​គឺ:

​នៅ​ស៊ី​ហ្គេម​លើក​ទី​២៥​នៅ​ក្រុង ​វៀង​ច័ន្ទ​ឆ្នាំ​២០០៩​និង​មេដាយ​មាស​ស៊ីហ្គេម​លើក​ទី​២៧​នៅ​ម៉ីយ៉ាន់​ម៉ា​ នៅ​ឆ្នាំ​២០១៣​និង​មេដាយ​ប្រាក់​ពី​Pre​ស៊ីហ្គេម​។​ក្រៅ​ពី​នេះ​ដណ្តើម​បាន​ មេដាយ​សំរិទ្ធ​ចំនួន​បី​គឺ​ឆ្នាំ ២០១៣​ពី​ប្រ​ទេស​និយាយ​ភាសា​បារាំង​និង​នៅ​វៀតណាម​មេដាយ​សំរឹទ្ធ​ពី​ស៊ី​ ហ្គេម​លើក​ទី​២២​នៅ​វៀត​ណាម​ឆ្នាំ​២០០៣​និង​នៅ​ហ្វីលីពីន​មេ​ដាយ​សំរិទ្ធ​ ឆ្នាំ​២០០៥​។​

លោក​ធិន​វិចិត្រ​អគ្គ​លេខា​ធិ​ការ​សហព័ន្ធ​កីឡា​ចំបាប់​និង​ជា​គ្រូ​ ជំនួយ​ផង​នោះ​និយាយ​ថា​៖​

ការ​សុំ​ចូល​និវត្តន៍​របស់​ចូវ​សុធារ៉ា​គឺ​ជា​សម​ កាល​សម​វេលា​ហើយ​ពី​ព្រោះ​កីឡា​ប្រ​យុទ្ធ​ដែល​ប្រើ​កម្លាំង​នោះ​ក្នុង​វ័យ​ ជិត​៣០​ឆ្នាំ​មិន​អាច​ឡើង​ទៅ​មុខ​ទៀត​បាន​ល្អ​នោះ​ទេ​មាន​តែ​ថយ​ចុះ​ ម៉្យាង​វិញ​ទៀត​ទំហំ​ការ​ងារ​ក្នុង​សហព័ន្ធ​កីឡា​ចំបាប់​ត្រូវ​ការ​ចាំ​បាច់​នូវ​ កីឡាការិនី​ចូវ​សុធា​រ៉ា​ជួយ​ដើម្បី​នែ​នាំ​សិស្ស​ប្អូន​ៗ​ជំនាន់​ក្រោយ​ ក្នុង​ការ​បង្វឹក​នោះ​។​ក្រៅ​ពី​នេះ​ទៀត​ចូវ​សុធារ៉ា​ជា​គ្រូ​កីឡា​ក្រប​ ខ័ណ្ឌ​ក្រ​សួង​អប់​រំ​យុវជន​និង​កីឡា​ដែល​ធ្លាប់​ឆ្លង​កាត់​ការ​បណ្តុះ​ បណ្តាល​នៃ​វិទ្យាស្ថាន​កីឡា​ផង​ដែរ​ច្រើន​ឆ្នាំ​មក​ហើយ​។​​

លោក​វ៉ាត់​ចំរើន​ដែល​ជា​ប្រធាន​សហព័ន្ធ​កីឡា​ចំបាប់​កម្ពុជា​មាន​ប្រ​សាសាន៍​ថា​៖​

​ក្នុង​នាម​សហព័ន្ធ​លោក​នឹង​ជម្រុញ​និង​គាំទ្រ​ដើម្បី​ឲ្យ​ចូវ​ សុធារ៉ា​បើក​ក្លិប​ចំបាប់​មួយ​ដឹក​នាំ​គ្រប់​គ្រង​ហ្វឹក​ហាត់​ពី​ព្រោះ​គេ​ មាន​បទ​បិសោធន៍​ល្អ​និង​ជា​គំរូ​ដើម្បី​បណ្តុះ​បណ្តាល​សិស្ស​ជំនាន់​ក្រោយ​ៗ ​ឆ្ពោះ​ទៅ​ដណ្តើម​មេដាយ​ក្នុង​កម្រិត​អន្តរជាតិ​ក្នុង​នោះ​លោក​ក៍​ឯក​ភាព​ទៅ ​នឹង​សំណើរ​សុំ​ចូល​និវត្តន៍​របស់​ចូវ​សុធារ៉ា​ផង​ដែរ​។​​

គួរ​រំលឹក​បញ្ជាក់​ថា​៖​​

ចូវ​សុធារ៉ា​មាន​ស្រុក​កំណើត​នៅ​រាជ​ធានី​ភ្នំពេញ​ចូល​ហាត់​កីឡា​ចំបាប់​នៅ​ឆ្នាំ​២០០០​មាន​បង​ប្អូន​៦​នាក់​ហើយ​នាង​ ជា​កូន​ទី​៥​ដែល​មាន​តែ​រូប​នាង​ម្នាក់​គត់​លេង​កីឡា​។​ចំណែក​សមិទ្ធិផល​ដែល ​ទទួល​បាន​នោះ​គឺ​ទទួល​ជា​កិត្តយស​របស់​ជាតិ​ក្នុង​ប្រវត្តិសាស្ត្រ​ជា​ ស្ត្រី​មាន​មេដាយ​មាស​ហើយ​ជ័យ​លាភី​ប្រាក់​រង្វាន់​បាន​មក​ជួយ​ឪពុក​ម្តាយ​ បង​ប្អូន​ដែល​ចូល​រួម​ចំណែក​ឲ្យ​ប្រ​សើរ​ក្នុង​ជីវភាព​គ្រួ​សារ​បាន​ល្អ​មួយ ​កម្រិត​ផង​ដែរ​។​​គ្រាន់​តែ​មេដាយ​មាស​ដែល​ចូវ​សុធារ៉ា​ដណ្តើម​បាន​ក្នុង​ ស៊ីហ្គេម​លើក​ទី​២៧​នេះ​ទទួល​បាន​ប្រាក់​សរុប​ផ្លូវ​ការ​ច្រើន​ជាង​ ២៤០០០ដុល្លារ​ពី​ព្រោះ​សប្បុរស​ជន​មួយ​ចំនួន​មិន​បាន​រាប់​បញ្ជុល​ផង​៕​

ផ្តល់សិទ្ធដោយ : 855live

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង