ចុម ! ចាប់បានម៉ាទឹកកក ៨គីឡូក្រាម គាត់ប្រុងលក់ធ្វើមានហ្មង


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ភ្នំពេញ ៖ ក្រុមជនសង្ស័យជួញដូរ គ្រឿងញៀន ៤នាក់ ត្រូវបាននគរបាល នៃមន្ទីរប្រឆាំងគ្រឿងញៀន ក្រសួង មហាផ្ទៃ សហការជាមួយអាជ្ញាធរមូលដ្ឋាន បង្ក្រាបជាក់ស្តែង នារសៀលថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៧ ជាលទ្ធផលដកហូត ថ្នាំញៀន ប្រភេទ ម៉ាទឹកកក ចំនួន ៨ដុំ ទម្ងន់ ប្រមាណ ៨គីឡូក្រាម ។

សមត្ថកិច្ចប្រាប់អោយដឹងថា ប្រតិបត្តិការណ៍នេះដឹកនាំដោយលោកឧត្តមសេនីយ៍ ពៅ សំអេង នាយករងមន្ទីរប្រឆាំងគ្រឿងញៀន ក្រសួងមហាផ្ទៃ ដោយមានការសម្របសម្រួលពីលោក សៀង សុខ ព្រះរាជអាជ្ញារង អមសាលាដំបូង រាជធានីភ្នំពេញ ។

ប្រភពព័ត៍មានដដែលប្រាប់បន្តថា ជនសង្ស័យជួញដូរគ្រឿងញៀនទាំង ៤នាក់នេះ ( ប្រុស ) ត្រូវបានបង្ក្រាបចំនួនពីរគោលដៅ គឺនៅក្នុងមូលដ្ឋានសែនសុខ ឃាត់បានមនុស្ស ៣នាក់ និងនៅក្បែរផ្សារ តូច ខណ្ឌឬស្សីកែវ ឃាត់បានម្នាក់ រួចបន្ត ចុះធ្វើការឆែកឆេរ លំនៅដ្ឋាន នៅក្នុបុរី សម្បួរមាស ផ្ទះលេខ ៣០បេ ភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រកឃើញថ្នាំញៀន ប្រភេទ ម៉ាទឹកកក ចំនួន ២ថង់ថែមទៀត ទម្ងន់ប្រហែល ២ខាំ ។

សមត្ថកិច្ចប្រាប់បន្តទៀតថា ប្រតិបត្តិការណ៍បង្ក្រាបករណីជួញដូរគ្រឿងញៀននេះ សមត្ថកិច្ចមន្ទីរគ្រឿងញៀន បើកការស្រាវជ្រាវរាប់ខែមកហើយ រហូតកំណត់មុខសញ្ញាបាន ទើបបើកការស៊ើបអង្កេត ចុះបង្ក្រាបជាក់ស្តែងតែម្តង ។

ក្រោយពីបង្ក្រាបក្រុមជន សង្ស័យជួញដូរ គ្រឿងញៀនទាំង ៤នាក់ រួមទាំងវត្ថុតាងថ្នាំញៀនទាំងអស់ ត្រូវបានបញ្ជូនទៅកាន់ មន្ទីរប្រឆាំងគ្រឿងញៀន ក្រសួងមហាផ្ទៃ ដើម្បីបន្តនីតិវិធីតាមផ្លូវច្បាប់៕ អត្ថបទដោយ៖ អ្នកប្រមាញ់ទីក្រុង

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង