Wow!!! ចិនផ្តល់ជំនួយឥតសំណងរថយន្តក្រុងចំនួន១០០គ្រឿង


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ភ្នំពេញ៖ រថយន្តក្រុងចំនួន១០០គ្រឿងដែលជារថយន្តថ្មី ជាជំនួយឥតសំណងរបស់រដ្ឋាភិបាលនៃសាធារណៈរដ្ឋប្រជាមានិត្យចិន ត្រូវបានផ្តល់ជូនរដ្ឋបាលរាជធានីភ្នំពេញតាមការសន្យា។ពិធីប្រគល់ទទួលជំនួយរថយន្តក្រុងទាំង១០០គ្រឿងនេះ ត្រូវបានធ្វើឡើងនារសៀលថ្ងៃទី១៣កក្កដានៅមជ្ឈមណ្ឌលពិពណ៌ និងសន្និបាតកោះពេជ្រដោយមានការអញ្ជើញចូលរួមពីឯឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ លោកTan Qing sengភារៈធារីនៃស្ថានទូតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា។

លោកម៉េត មាសភក្តី អ្នកនាំពាក្យសាលារាជធានីភ្នំពេញបានឲ្យដឹងថា នេះជាលើកទីមួយហើយដែលសាធារណៈរដ្ឋប្រជាមានិត្យចិន បានផ្តល់ជំនួយជារថយន្តក្រុងថ្មី១០០គ្រឿងសំរាប់ដាក់ឲ្យដំណើរការដឹកជញ្ជូនអ្នកដំណើរក្នុងរាជធានីភ្នំពេញ កាត់បន្ថយការប្រើប្រាស់មធ្យោបាយធ្វើដំណើរផ្ទាល់ខ្លួន និងរួមចំណែកកាត់បន្ថយការកកស្ទះចរាចរក្នុងរាជធានីភ្នំពេញដែលជាចក្ខុវិស័យរបស់រដ្ឋបាលរាជធានីភ្នំពេញក្នុងការដោះស្រាយផលប៉ះពាល់សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ ពិសេសគឺកាត់បន្ថយការកកស្ទះចរាចរក្នុងទីក្រុង។ អត្ថបទដោយ៖ អ្នកប្រម៉ាញ់ទីក្រុង

សូមបញ្ជាក់ថា៖បច្ចុបន្ននេះ រដ្ឋបាលរាជធានីភ្នំពេញបានដាក់ឲ្យដំណើរការរថយន្តដឹកអ្នកដំណើរក្នុងក្រុងចំនួន៣ខ្សែមានរថយន្តប្រមាណ៥៧គ្រឿងដែលកំពុងធ្វើសកម្មភាពដឹកអ្នកដំណើរនាពេលនេះ៕

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង