ជនជាតិចិនបើករថយន្តBMW បុកម៉ូតូមួយគ្រឿងហេីយជ្រុលទៅបុករថយន្តមួយគ្រឿងទៀតចតស្ងៀមខណៈដែលព្យាយាមបេីករត់


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ភ្នំពេញ៖ បុរសជនជាតិចិនម្នាក់បើករថយន្តស៊េរីម៉ាកBMWធ្វើដំណើរមកពីក្រោយជ្រុលទៅប៉ះម៉ូតូបណ្តាលឲ្យដួលរងរបួសស្រាលកាលពីវេលាម៉ោង១និង៥០នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩ ស្ថិតនៅចំណុចមុខក្រសួងមហាផ្ទៃ តាមបណ្តោយផ្លូវព្រះនរោត្តម ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមនជាក់ស្ដែងជនជាតិចិន មិនព្រមដោះស្រាយហេីយព្យាយាមបើករត់តែត្រូវសមត្ថកិច្ចជិះម៉ូតូដេញតាមរហូតមកដល់មុខរដ្ឋសភា ធ្វើឲ្យជនជាតិចិនបើកទៅបុករថយន្តមួយម៉ាកRANGEROVERចតស្ងៀមពីក្រោយពេញទំហឹងខណៈសមត្ថកិច្ចជិះដេញមកក្រោយចាប់ហ្វ្រាំងមិនទាន់ជ្រុលទៅបុករថយន្តបន្តពីក្រោយរងរបួសធ្ងន់។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញបុរសម្នាក់ជិះម៉ូតូមួយគ្រឿងមិនចាំម៉ាកតាមបណ្តោយផ្លូវព្រះនរោត្តម ទិសដៅពីត្បូងទៅជើងខណៈមកដល់ចំណុចកើតហេតុខាងលើស្រាប់តែមានរថយន្តមួយគ្រឿងម៉ាកBMWពណ៌សពាក់ស្លាកលេខភ្នំពេញ2AK-9993ធ្វើដំណើរមកពីក្រោយជ្រុលទៅប៉ះម៉ូតូបណ្តាលឲ្យដួលរងរបួសស្រាលបន្ទាប់មករថយន្តបង្កបានព្យាយាមបើករត់ភ្លាមនោះកម្លាំងសម្ថកិច្ចដែលល្បាតប្រទះឃេីញក៏ប្រដេញរហូតមកដល់មុខរដ្ឋសភាទេីបរថយន្តបង្កជ្រុលទៅបុកគូទរថយន្តRANGE ROVER ពណ៍ខ្មៅ ពាក់ស្លាកលេខភ្នំពេញ2M 9577 ដែលចតនៅលេីចិញ្ចេីមផ្លូវពេញទំហឹងរងការខូចខាតភ្លាមនោះកម្លាំងសមត្ថកិច្ចដែលប្រដេញពីក្រោយចាប់ហ្វ្រាំងមិនទាន់ក៏ជ្រុលទៅបុកគូទរថយន្តបង្កទៀតបណ្តាលឲ្យបាក់ជេីងម្ខាង។

ក្រោយកេីតហេតុជនរងគ្រោះត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗចំណែកម្ចាស់រថយន្តត្រូវបានឃាត់ខ្លួនចំណែករថយន្តត្រូវបានសមត្ថកិច្ចធ្វេីការវាស់វែងយករថយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជេីងគោករាជធានីភ្នំពេញរងចាំដោះស្រាយតាមច្បាប់៕

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង