ចិន ផ្សព្វផ្សាយ ខេត្ត ក្វាងសុីង ជាទិសដៅទេសចរណ៍ថ្មីសម្រាប់កម្ពុជា


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

កាលពីរសៀលថ្ងៃទី២៧ កក្កដា ឆ្នាំ២០១៨ស្ថានីយ៍ទូរទស្សន៍Nice TVបានរៀបចំកម្មវិធីសម្ពោធ”មជ្ឈមណ្ឌលផ្តល់ព័ត៌មានផ្សព្វផ្សាយទេសចរណ៍ក្វាងសុីស្នាក់ការនៅកម្ពុជា”ក្រោមការចូលរួមពីសំណាក់ភ្ញៀវកិត្តិយសទាំងខាងកម្ពុជានិងភាគីមកពីប្រទេសចិនជាច្រើនរូបផងដែរ។

លោកប្រាក់វុទ្ឋីអនុប្រធាននាយកដ្ឋានសិក្សាទីផ្សារនិងផ្សព្វផ្សាយទេសចរណ៍ក្រៅប្រទេសបានអោយដឹងថាឆ្នាំនេះចំនួនអ្នកទេសចរណ៍មានប្រមាណ៥.៦លាននាក់ក្នុងនោះអ្នកទេសចរណ៍ចិនមានរហូតទៅដល់១.២លាននាក់ដែលមានកំណើនទៅដល់៤៧.៩%ហើយរំពឹងថាទេសចរណ៍ចិនឡើងដលើ២លាននាក់ក្នុងឆ្នាំ២០២០។ អ្នកទេសចរណ៍ចិនមានការកើនឡើងយ៉ាងខ្លាំងធ្វើអោយកម្ពុជាយើងបានជួបប្រទះនូវបញ្ហាមួយចំនួនផងដែរដោយយើងមិនមែនទទួលតែទេសចរណ៍ចិនមួយទេគឺទេសចរណ៍ប្រទេសផ្សេងទៀត។

លោកអនុប្រធានរូបនេះបន្តទៀតថាបញ្ហាដែលជួបមានការស្នាក់នៅហូបចុកនិងការធ្វើដំណើរផ្សេងៗទៀត។ យើងបានប្រឈមបញ្ហាមួយដែរដោយសារតែទេសចរណ៍ចិនកើនទេសចរណ៍វៀតណាមធ្លាក់ចុះបន្តិច។ ការថយទេសចរណ៍វៀតណាមមិនមែនគេមិនចង់មកកម្ពុជាទេព្រោះចិនមកច្រើនទើបកក់បន្ទប់ច្រើននាំអោយពិបាក។ដូចនេះខាងកម្ពុជាយើងកំពុងកសាងសណ្ឋាគារផ្សេងនិងកំពុងអភិវឌ្ឍព្រមទាំងផ្លូវផ្សេងៗទៀតហើយឃើញថាតាមភោជនីយដ្ឋាឬអាកាសយានដ្ឋានឃើញថាប្រើប្រាស់ភាសាចិនច្រើន។ឆ្នាំ២០១៨នេះជាខួបការទូតលើកទី៦០រវាងកម្ពុជាចិនក្នុងនោះប្រទេសកម្ពុជាបានក្លាយជាប្រទេសកិត្តិយសក្នុងការចូលរួមតាំងពិពណ័រអាស៊ានឆាយណាអុិចស្ពូរលើកទី១៥។

កម្មវិធីសម្ពោធនេះជាសញ្ញាដ៍សំខាន់ក្នុងការបង្ហាញអោយឃើញថាប្រជាពលរដ្ឋកម្ពុជាស្វែងយល់កាន់តែសុីជម្រៅអំពីវិស័យទេសចរណ៍វប្បធម៍របស់ខេត្តក្វាងសុីងនិងជួយជម្រុយការផ្សព្វផ្សាយទេសចរណ៍តាមគោលដៅរវាងប្រទេសទាំង២។

លោកស្រីHU JING BO អគ្គនាយករងនៃគណៈកម្មាការធិការទេសចរណ៍ចិនក្វាងសុីបានមានប្រសាសន៍ដែរថាប្រទេសកម្ពុជាជាប្រទេសវប្បធម៍វ័យចំណាស់មានបឹងទន្លេសាប ប្រាសាទអង្គរវត្ត ព្រះបរមរាជវាំងក៍ដូចជាវិមានឯករាជប៉ុណ្ណោះទេទាំងនេះជាតំបន់ទេសចរណ៍។ប្រទេសកម្ពុជាជាប្រទេសដែលសម្បូរទៅដោយធនធានរ៉ែនិងជាតំបន់ត្រូពិកផងដែរ។ប្រទេសកម្ពុជាគឺជាមិត្តភក្តិដ៍ល្អស្មោះត្រង់ក៍ដូចជាដៃគូសហការដ៍ល្អមួយ។

លោកស្រីបន្តថាសម្រាប់តំបន់ស្វ័យយ័តក្វាងសុីងជាតំបន់មួយនៃប្រទេសចិនស្ថិតនៅខាងលិចឈាងខាងត្បូងជិតព្រំប្រទល់ប្រទេសវៀតណាមមានទេសភាពស្រស់ស្អាតស្រស់បំព្រង។ក្វាងសុីងជាតំបន់មួយដែលមានផ្ទៃក្រឡាជាប់នឹងតំបន់ធនធាននិងទេសចរណ៍សម្បូរបែប។ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះក្វាងសុីបានយកចិត្តទុកដាក់ទៅលើការផ្សព្វផ្សាយវិស័យទេសចរណ៍ចាត់ទុកវិស័យទេសចរណ៍ក្នុងការអភិវឌ្ឍន៍។មានការដើរកម្សាន្តតាមសមុទ្រចិនដំណើរកម្សាន្តបែបអេកូឡូសុីទេសចរណ៍ធ្វើអោយកិត្តិនាមក្វាងសុីល្បីឈ្មោះពេញពិភពលោក។ចំនួនអ្នកទេសចរណ៍មកទស្សនានៅខេត្តក្វាងសុីនិងស្នាក់នៅមានចំនួន៥០០មុឺននាក់ហើយប្រទេសកម្ពុជាតែងតែជាប្រភពទេសចរណ៍សំខាន់មួយក្នុងតំបន់ក្វាងសុីផងដែរ។ឆ្នាំ២០១៧ភ្ញៀវទេសចរណ៍កម្ពុជាទៅក្វាងសុីមានចំនួន១.៣៣លាននាក់ស្របនឹងកំណើន៥៨.១%នៅពាក់កណ្តាលដើមឆ្នាំនេះមានចំនួនភ្ញៀវ ៨៨១៥នាក់ស្របនឹងកំណើន៤៤.៨%។

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង