ញ៉ាក់សាច់!!​ ចិនសាងសង់អាគារ មានទឹកជ្រោះធ្លាក់ កម្ពស់ជាង១០០ម៉ែត្រ!! (មានវីដេអូ)


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ចិន៖ កំពូលអ្នកសាងសង់នូវរចនាបថសំណង់អាគារ មានរូបរាងប្លែកចម្លែកជាងគេបង្អស់លើពិភពលោក ដែលត្រូវបានគេដឹងថាជាប្រទេសចិននោះ ថ្មីៗនេះកាន់តែបង្កើតភាពភ្ញាក់ផ្អើលទៀតហើយ ក្រោយបើកបង្ហាញនូវអាគារខ្ពស់មួយ ជាមួយនឹងការរំលេចទឹកជ្រោះសិប្បនិម្មិត ធ្លាក់ពីលើអាគារកម្ពស់ជាង១០០ម៉ែត្រ យ៉ាងស្រស់ស្អាតទាក់ភ្នែក។

Liebian Building គឺជាសំណង់អាគារខ្ពស់មួយ ដែលត្រូវបានសាងសង់ឡើងស្ថិតនៅក្នុងតំបន់ពាណិជ្ជកម្មកណ្តាលទីក្រុង Guiyang ភាគខាងត្បូង ខេត្ត Guizhou ប្រទេសចិន ជាមួយនឹងកម្ពស់ ១២១ម៉ែត្រ។

ប៉ុន្តែអ្វីដែលជាលក្ខណៈពិសេស នៃសំណង់អាគារ Liebian នេះ គឺជាការច្នៃបង្កើតទឹកជ្រោះសិប្បនិម្មិតនៅចំកណ្តាលអាគារ នៅត្រឹមកម្ពស់ ១០៨ម៉ែត្រ ដែលជាទីចាប់អារម្មណ៍ខ្លាំងបំផុត ពីសំណាក់មហាជនទូទៅ។

បើទោះបីជាយ៉ាងណាក្តី វាក៏មិនមែនជារឿងងាយស្រួលនោះដែរ ក្នុងការបង្កើតឲ្យមានទឹកធ្លាក់ ឬទឹកជ្រោះសិប្បនិម្មិតនេះឡើង ព្រោះធាតុពិតគេត្រូវចំណាយទៅលើវាអស់ជាច្រើន។

ជាក់ស្តែង គេត្រូវសាងសង់អាងស្តុកទឹកដ៏ធំមួយនៅខាងក្រោម និងប្រើប្រាស់បំពង់ទុយោធំៗចំនួន៤ ដើម្បីអូសទឹកឡើងទៅលើ។

បើយោងតាមប្រភពសារព័ត៌មាន បានឲ្យដឹងថា ទឹកជ្រោះធ្លាក់ពីលើអាគារនេះ ត្រូវបានគ្រប់គ្រងដោយក្រុមហ៊ុន Guizhou Ludiya Property Management Co. ដោយក្នុងគោលបំណងរចនាឡើង ដើម្បីចង់ឲ្យវាក្លាយជាតំបន់ទេសចរណ៍ ដ៏ទាក់ទាញមួយនៅក្នុងតំបន់ផងដែរ។

អ្នកនាំពាក្យមកពីខាងក្រុមហ៊ុនអចលនទ្រព្យខាងលើ លោក Cheng បានថ្លែងប្រាប់កាសែតក្នុងស្រុកថា៖

«អាគាររបស់ពួកយើងមានប្រព័ន្ធស្តុកទឹក និងប្រព័ន្ធលូទឹកក្រោមដី ទំហំ៤ជាន់ ដែលត្រូវបានបូមនិងកែច្នៃឡើងវិញ។ ចំណែកថ្លៃវិក័យបត្រអគ្គិសនី សម្រាប់ប្រតិបត្តិការនេះត្រឹមមួយម៉ោង ពួកយើងត្រូវចំណាយរហូតដល់ទៅ ៨០០យ័ន ឬប្រហែល ១១៧ដុល្លារអាមេរិកឯណោះ» ។

លោកបានបន្តទៀតថា៖

«ដោយសារតែមូលហេតុនេះហើយ ទើបពួកយើងមិនបើកដំណើរការទឹកធ្លាក់នេះ ជារៀងរាល់ថ្ងៃនោះទេ។ ពោលគឺ ពួកយើងបើកវានៅក្នុងឱកាស នៃពិសេសបុណ្យពិសេសណាមួយ នៅក្នុងទីក្រុងតែប៉ុណ្ណោះ» ។

យ៉ាងណាមិញ បើទោះបីជាមានការលើកឡើង និងទន្ទឹមនឹងភាពលេចធ្លោនៃសំណង់អាគារនេះ ក្នុងនោះក៏មានអ្នកនិយមលេងបណ្តាញសង្គមមួយចំនួនធំ បានបញ្ចេញមតិធ្វើការរិះគន់ផងដែរ ចំពោះរចនាបថចម្លែកនេះ ក្នុងការខ្ជះខ្ជាយប្រើប្រាស់ថាមពលអគ្គិសនី និងទឹក។

«តើនេះជាគំនិតរបស់អ្នកណា ដែលបង្កើតឲ្យមានទឹកធ្លាក់ពីលើអាគារបែបនេះ? វាពិតជាគំនិតមិនល្អទាល់តែសោះ! ពួកគេគួរណាស់តែរក្សាទុក ឬសន្សំសំចៃថាមពលអគ្គិសនី ជំនួសឲ្យការចំណាយខ្ជះខ្ជាយបែបនេះ» អ្នកលេងបណ្តាញសង្គម្នាក់សរសេរបញ្ចេញមតិ។

ខណៈឯអ្នកផ្សេងទៀតថា «វាប្រហែលអាចនឹងជួយគ្រាន់បើដែរ (ចំហាយត្រជាក់ស្រួល) នៅក្នុងរដូវក្តៅ» 

តើប្រិយមិត្តវិញយល់យ៉ាងណាដែរ?

សូមប្រិយមិត្តទស្សនារូបភាពនិងវីដេអូខាងក្រោម៖

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖ ,


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង