កូនៗគួរតែត្រូវពន្យល់ឲ្យបានច្បាស់អំពីលុយ


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

បង្រៀនកូនៗរបស់អ្នកពេលដែលពួកគេនៅវ័យជំទង់គឺជាការប្រសើរដែលអាចជួយ

ពួកគេឲ្យចេះគ្រប់គ្រងលុយនៅពេលអនាគត

រៀបគម្រោងលើការចាយវាយ។ មានន័យថាចាត់ចែងថវិកាអោយបានត្រឹមត្រូវដោយ

បែងចែងតើត្រូវចំណាយប៉ុន្មានទៅលើរបស់ណាមួយ ប្រសិនបើពួកគេចង់ទិញ

ទូរស័ព្ទ នោះអ្នកគួររៀបគម្រោងសន្សំប្រាក់រួចស្វែងរកវិធីសន្សំ

រៀនពីកំហុស រួចកែតាមក្រោយ

ក្នុងពេលបច្ចុប្បន្ន កូនៗមួយចំនួនចូលចិត្តបង្ករបញ្ហារួចទុកអោយឪពុកម្តាយពួកគេ

ធ្វើការដោះស្រាយ

ប៉ុន្តែបើអ្នកមិនព្រមអោយពួកគេរៀនដោះស្រាយបញ្ហាទេ ដូចនោះពួកគេមិនដឹងថា

ការស្វែងរកដំណោះស្រាយពិបាកប៉ុណ្ណានោះទេ

អ្វីៗពិបាកក្នុងការរៀនណាស់នៅពេលដែលអ្នកមិនរៀនពីវា។ ប្រសិនបើអ្នក មិនអនុញ្ញាត្តិអោយពួកគេដោះស្រាយដោយខ្លួនឯងនោះទេ ពួកគេនឹង

នៅតែបន្តធ្វើបែបនេះនៅពេលអនាគត

វាជាការសំខាន់ដែលឪពុកម្តាយគ្រប់រូបគួរបង្រៀនកូនៗរបស់ពួកគេអោយយល់ពី ការលំបាក នឹងការដោះស្រាយចំពោះការចំណាយណាដែលមិនបានរំពឹងទុកជាមុន

ចំណាយលើអ្វីដែលខ្លួនចង់បាន

នៅកំឡុងវ័យនេះ កូនរបស់អ្នកប្រហែលជាមានគំនិតចង់បានអ្វីមួយ ហើយរបស់

នោះអាចជាកុំព្យូទ័រ ឬ ទូរស័ព្ទទំនើប

ប្រសិនបើពួកគេចង់បាន អញ្ចឹងអោយពួកគេទិញដោយខ្លួនឯងទៅ

វានឹងបង្រៀនពួកគេក្នុងការសន្សំប្រាក់។ អ្នកគួរកំណត់ចំនួនទឹកប្រាក់ដែលពួកគេត្រូវ

ចំណាយប្រចាំខែ រយៈពេលប៉ុន្មាន នឹង សម្រាប់ធ្វើអ្វី

បែងចែកតម្រូវការនឹងការចង់បាន

ឪពុកម្តាយគួរជំរុញឲ្យកូនៗរបស់ខ្លួនសរសេរលើក្រដាសមួយសន្លឹកអំពីអ្វីដែល

មានសារៈសំខាន់ហើយអ្វីគួរចំណាយលើ

ទោះបីពេលពួកគាត់ចេញកម្សាន្តថ្ងៃចុងសប្តាហ៏ឬទិញសំលៀកបំពាក់ថ្មីក៏ដោយ

គួររៀនពីអ្វីដែលតូចដើម្បីស្វែងយល់អ្វីដែលធំ

ជៀសវាងបំណុលណាមួយ

កុំបណ្តោយឲ្យកូនរបស់អ្នកខ្ចីលុយពីអ្នកណាម្នាក់

ប្រសិនបើអ្នកបណ្តោយឲ្យពួកគាត់ធ្វើបែបនេះ នៅថ្ងៃអនាគតពួកគាត់នឹងមិនដឹង

ថាត្រូវគ្រប់គ្រងលុយឲ្យល្អតាមវិធីណាទេ

ព្យាយាមជៀសវាងបំណុលណាដែលមិនសំខាន់ ហើយរៀនកំណត់ចំនួនទឹកប្រាក់

ដែលត្រូវចំណាយ

កុំបំពេញការគិតរបស់អ្នកក្នុងការខ្ចីលុយ

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង