ឆែកទៀតហើយ ! លើកនេះតែ២កន្លែងទេ រកឃើញម៉ូតូជាង១០០គ្រឿង


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ភ្នំពេញ ៖ គណៈបញ្ជាការឯកភាពខណ្ឌមានជ័យបានចុះត្រួតពិនិត្យកន្លែងបញ្ចាំពីរកន្លែង តាមបណ្តោយផ្លូវ វេងស្រេង ភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ នៅក្នុុងហាងបញ្ចាំទាំងពីរសមត្ថកិច្ចបានរកឃើញម៉ូតូចំនួន១២២គ្រឿង។

ក្នុងយុទ្ធនាការចុះត្រួតពិនិត្យ នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៧នេះ លោក ឌី ខេមរិន អភិបាលរងខណ្ឌមានជ័យ បានបញ្ជាក់ថា “យើងបានធ្វើការឆែកឆេរនៅហាងបញ្ចាំចំនួនពីរកន្លែងតាមបណ្តោយផ្លូវវេងស្រេង ទី១ ហាងបញ្ចាំឈ្មោះ ខេ ស៊ី ធី អិន រកឃើញម៉ូតូចំនួន៩៩គ្រឿង និងទី២ ហាងបញ្ចាំ ឈុន សុវណ្ណៈ រកឃើញម៉ូតូ២៣គ្រឿង។ ក្រោយពេលរកឃើញ ពួកយើងនឹងធ្វើការត្រួតពិនិត្យម៉ូតូទាំងអស់ ថាមាន ឯកសារគ្រប់គ្រាន់ឬអត់ បើម៉ូតូណាគ្មានឯកសារគ្រប់គ្រាន់យើងនិងដកហូតយកទៅរក្សាទុកនៅអធិការដ្ឋាន ខណ្ឌមានជ័យ ដើម្បីបន្តការដោះស្រាយរកឯកសារច្បាស់លាស់ណាមួយ ដើម្បីកំណត់នូវមុខសញ្ញា ថាតើម៉ូតូហ្នឹងបានមកពីណា ជៀសវាងម៉ូតូចោរកម្ម ឆក់ ប្លន់ត្រូវបានជនសង្ស័យយកមកបញ្ចាំនៅក្នុងកុងស៊ី។

លោកបានបញ្ជាក់ថា ម្ចាស់ហាងបញ្ចាំទាំងអស់មិនត្រូវទទួលផលចោលចោរកម្មផ្សេងៗ ឬក៏ទទួលបញ្ចាំដោយមិនមានឯកសារណាមួយនោះទេ៕ អត្ថបទដោយ៖ អ្នកប្រមាញ់ទីក្រុង

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង