ផ្លាស់ប្ដូរទៀតហើយ! ពិធីប្រកាសផ្ទេរតំណែងលោកអធិការ ២រូបនៅខេត្តកណ្ដាល


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

កណ្តាល ៖ នៅព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៧ នៅសាលប្រជុំរបស់ស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានរៀបចំពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរ​សក្តិមន្ត្រីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ដោយផ្លាស់ប្តូរអធិការ២រូបផងដែរ។ ពិធីនេះប្រព្រឹត្តិទៅក្រោមអធិបតីយភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ប៉ែន វិបុល អគ្គស្នងការរងនគរបាលជាតិ និងជាប្រធាននាយកដ្ឋានបុគ្គលិក និងមានការចូលរូម ពីលោកស្នងការ ស្នងការរង លោកមេបញ្ជាការ មេបញ្ជាការរង មេសឹក មេសឹករង លោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្តាល លោកអធិការ ទាំង១១ស្រុក ក្រុង និងប្រតិភូអមដំណើរទាំងអស់។

នៅក្នុងពិធីនេះដែរ លោក ប៉ែន វិបុល បានផ្តាំផ្ញើរដល់មន្ត្រីនគរបាលទើបផ្ទេរភារកិច្ចចូលមកកាន់មុខតំណែងថ្មី ក៏ដូចជាមន្ត្រីដែលបានតំឡើងឋានន្តរ​សក្តិផងដែរ ត្រូវខិតខំយកចិត្តទុកដាក់បំពេញភារកិច្ចរបស់របស់ខ្លួនរបស់ខ្លួន បំរើប្រជាពលរដ្ឋបានឲ្យបានល្អ ត្រូវស្វែងយល់ពីសុខទុក្ខគាត់ហើយត្រូវដោះស្រាយជូនពួកគាត់ពេលគាត់ត្រូវការយើង។

លោកបានធ្វើការផ្លាស់ប្តូរមុខតំណែងនេះមិនមានជាការដាក់ទណ្ឌកម្មដល់មន្ត្រីនគរបាលនោះទេ ប៉ុន្តែយើងត្រូវស្វែងយល់និងយកបទពិសោធន៍ការងារផងព្រោះការមួយណាក៏មានតម្លៃដែរ ដូចបងប្អូនត្រូវខិតខំយកចិត្តទុកដាក់ក្នុងការបំពេញការងារជូនអង្គភាពនិងពលរដ្ឋ ជាមួយគ្នានោះលោកបានកោតសរសើរដល់ស្នងការខេត្តកណ្តាល លោកបានយកចិត្តទុកដាក់ចំពោះមន្ត្រីក្រោមឱវាទដោយចេះលើកទឹកចិត្តដល់មន្ត្រីណាខិតខំបំពេញការងារ ហើយវប្បធម៌នេះលោកសូមឲ្យមានជាបន្តទៀត៕ អត្ថបទដោយ៖ អ្នកប្រមាញ់ទីក្រុង

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង