នាំមកជូនដោយ៖

ពិធីសែននំព្រះខែ


ទំហំអក្សរ៖ S M L

ពិធី​បុណ្យ​សែន​ព្រះ​ខែ​​​​មាន​អាយុកាល​តាំង​ពី​​ជាង​ ៣ ​ពាន់​ឆ្នាំ​មុន ​​​នៅ​ពេល​ដែល​រាជវង្ស​សាង ​(១៦០០-១០៤៦ ​មុន​គ.ស) ​​ដែល​គោរព​សក្ការៈ​ចំពោះ​ព្រះ​ចន្ទ។ ​​តែ​ដើម​កំណើត​នៃ​ពិធី​បុណ្យ​នេះ​ត្រូវ​បាន​គេ​និយាយ​ខុសៗ​​​គ្នា។
​​អធិរាជ​ចិន​បុរាណ​​គោរព​សក្ការៈ​ចំពោះ​ព្រះ​ចន្ទ​នៅ​ពាក់​កណ្ដាល​រដូវ​ស្លឹក​ឈើ​ជ្រុះ ​​ដោយ​សារ​ពួកគេ​ជឿ​ថា​ការ​ធ្វើ​បែប​នេះ​នឹង​ជួយ​ឲ្យ​ទទួល​បាន​ការ​ប្រមូល​ភោគផល​​ឆ្នាំ​ក្រោយ​សម្បូរ​ហូរហៀរ។​​

​ការ​ប្រារព្ធ​ពិធី​នេះ​ត្រូវ​បាន​ហៅ​ឈ្មោះ​ផ្សេងៗ​គ្នា​ទៅ​តាម​តំបន់​ខុស​ៗ​ក្នុង​ប្រទេស​ចិន។​ ​នៅ​​Suzhou ​ខេត្ត​ Jiangsu ​​​ពិធី​នេះ​ត្រូវ​គេ​ហៅ​ថា ​”ពិធី​សក្ការៈ​ចំពោះ​ព្រះចន្ទ” ​​ នៅ​ Zhenjiang ​ខេត្ត​ Jiangsu ​ហៅ​ថា ​”ពិធី​អំណរគុណ​ចំពោះ​សន្តិភាព” ​​នៅ​​ Zhenghe ​ខេត្ត​ Fujian ​ហៅ​ថា ​”ការ​គោរព​ចំពោះ​រាជវាំង​ចន្ទ” ​​នៅ​​ Zhongmou ​ខេត្ត​ Henan ​ហៅ​ថា ​”ពិធី​ផ្សង​ដល់​ព្រះចន្ទ” ​​និង​នៅ​ Sihui ​ខេត្ត​ក្វាងទុង​ហៅ​ថា ​”ពិធី​សក្ការៈ​ចំពោះ​រស្មី​ព្រះចន្ទ”។
​​​ពាក្យ​ថា ​”ពិធី​បុណ្យ​ពាក់​កណ្ដាល​រដូវ​ស្លឹក​ឈើ​ជ្រុះ” ​​មាន​ដំបូង​គេ​ក្នុង​អក្សរសិល្ប៍​នៃ​រាជវង្ស​ចូវ។ ​​នៅ​ពេល​នោះ​​ ការ​គោរព​សក្ការៈ​ចំពោះ​ព្រះ​ចន្ទ​នៅ​​យប់​ថ្ងៃ​ទី​​១៥ ​​ខែ ​៨ ​នៃ​ប្រតិទិន​ចន្ទគតិ​​ត្រូវ​បាន​រៀបចំ​ក្នុង​ចំណោម​មន្ត្រី​ជាន់ខ្ពស់ និង​គ្រួសារ​អភិជន​ប៉ុណ្ណោះ។ ​​​​ពិធី​នេះ​ត្រូវ​បាន​រៀបចំ​ដោយ​​ការ​រៀបចំ​តុ​​នៅ​កណ្ដាល​​ធ្លា​ភូមិគ្រឹះ​​ក្រោម​ពន្លឺ​ចន្ទ ​​ដោយ​មាន​ការ​សែន​ផ្លែឈើ ​និង​អាហារ​សម្រន់​នៅ​លើ​តុ។

ទំនៀមទម្លាប់​​សែន​ព្រេន​ដល់​ព្រះ​ចន្ទ ​ដើម្បី​ជា​ការ​គោរព​ចំពោះ​ទេពធីតា​ព្រះ​ចន្ទ​ឆាង ​អឺ ​​ចាប់​ផ្ដើម​មាន​តាំង​ពី​ជំនាន់​​រាជវង្ស ​ចូវ​ខាង​លិច ​(ឆ្នាំ​ ១០៤៥-៧០០ ​មុន​គ.ស)។ ​​ទំនៀមទម្លាប់​នេះ​មាន​ប្រជាប្រិយភាព​ខ្លាំង​​អំឡុង​រាជវង្ស​សុង ​(ឆ្នាំ ​៩៦០-១២៧៩ ​នៃ​គ.ស)។ ​វត្ថុ​សំណែន​​ទាំង​នោះ​រួម​មាន​ ​ប៉ោម ​​ទំពាំងបាយជូរ ​​​ធូប ​ទៀន​ជា​ដើម​ដោយ​នៅ​រាជវង្ស​ខាង​​ត្បូង​ ​នំ​សែន​ព្រះ​ខែ ​​​ឪឡឹក​​ជា​សំណែន​ពេញ​និយម​ជាង។ ​​ពេល​ខ្លះ​ឪឡឹក​ត្រូវ​បាន​គេ​​ចិត​សម្បក​ជា​រូប​ផ្កាឈូក​​ដើម្បី​សែន​ដល់​ទេពធីតា​ព្រះចន្ទ។
ព្រះ​នាង​​ឆាង អឺ ​និង​​ហូវ អ៊ីកាល​ពី​ព្រេង​នាង​ មាន​ព្រះ​អាទិត្យ​ ១០ ​​នៅ​លើ​មេឃ​បញ្ចេញ​កម្ដៅ​ដុត​កម្លោច​រុក្ខជាតិ​នានា​នៅ​លើ​ផែន​ដី។ ​​​មនុស្ស​ស្លាប់​កាន់​តែ​ច្រើន​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ។

​​ថ្ងៃ​មួយ​ វីរបុរស​ម្នាក់​ឈ្មោះ​ ហូវ អ៊ី ​​បាន​ប្រើ​ធ្នូ​បាញ់​ទម្លាក់​ព្រះ​អាទិត្យ​ចំនួន ​៩ ​ដើម្បី​ជួយ​សង្គ្រោះ​ភព​ផែន​ដី។ ​ព្រះ​នាង​ម្ចាស់​នៃ​ឋានសួគ៌​បាន​ផ្ដល់​ស្រា​ទិព្វ​មួយ​ដប​ដែល​អាច​ធ្វើ​ឲ្យ​ហួវ ​អ៊ី​មាន​ជីវិត​អមតៈ និង​ប្រើ​បាន​តែ​មនុស្ស​ម្នាក់​ប៉ុណ្ណោះ។​​ ​​ហូវ អ៊ី​ចង់​បាន​ជីវិត​អមតៈ តែ​ក៏​ចង់​នៅ​រួមរស់​ជាមួយ​នឹង​​ប្រពន្ធ​​របស់​ខ្លួន​ដែល​មាន​ឈ្មោះ​ថា ​ឆាង ​អឺ​ដែរ។ ​ដូច្នេះ​គេ​ ក៏​ឲ្យ​ប្រពន្ធ​របស់​រក្សា​ស្រា​នោះ​ទុក​ឲ្យ។

កេរ្តិ៍ឈ្មោះ​របស់​ ហូវ អ៊ី ​កាន់​តែ​ល្បី​សុះសាយ​ក្រោយ​បាន​ទម្លាក់​ព្រះអាទិត្យ​ទាំង​ ៩ ​​ហើយ​បុរស​ជា​ច្រើន​ចង់​ឲ្យ​គាត់​​ធ្វើ​ជា​គ្រូ។ ​​​ហូវ អ៊ី​បាន​ទទួល​យក​ភាគ​ច្រើន​នៃ​បុរស​ទាំង​នោះ​ធ្វើ​ជា​​​សិស្ស។ ​​តែ​មិន​មែន​គ្រប់​សិស្ស​របស់​គាត់​សុទ្ធ​តែ​មាន​បំណង​ល្អ​ដែរ។ ​​ហ្វឹង ម៉េង​​ដែល​ជា​សិស្ស​ម្នាក់​ដែរ​មាន​បំណង​លួច​យក​ស្រាវ​ទេព។ ​​​ថ្ងៃ​មួយ​ ពេល​ដែល​ ហូវ អ៊ី ​​ចេញ​បរបាញ់​ជាមួយ​សិស្ស​ផ្សេង​ទៀត ​ហ្វឹង ម៉េង​​ធ្វើ​ពុត​ជា​ឈឺ ​និង​សម្រាក​នៅ​ផ្ទះ។ ​ពេល​ប្រាកដ​ថា ​ហូវ អ៊ី​ចេញ​ផុត​ហើយ​ ​គេ​​បាន​បង្ខំ​ឆាង​ អឺ​ឲ្យ​ប្រគល់​ថ្នាំ​ទិព្វ​ដល់​ខ្លួន។ ​​ឆាង​ អឺ​ដឹង​ថា ​នាង​មិន​អាច​យក​ឈ្នះ​ហ្វឹង​ ម៉េង​បាន​​ក៏​សម្រេច​ផឹក​ថ្នាំ​ទិព្វ​នោះ​ភ្លាមៗ។ ​​ថ្នាំ​ទិព្វ​ធ្វើ​ឲ្យ​នាង​មាន​ជីវិត​អមតៈ និង​ហោះ​កាន់​តែ​ខ្ពស់​ទៅ​ៗ​ដល់​ឋាន​ព្រះ​ចន្ទ​ទើប​ឈប់ ​និង​​ក្លាយ​ជា​ទេព​ធីតា​រក្សា​ឋាន​ព្រះចន្ទ។

ចាប់​តាំង​ពី​ពេល​នោះ​មក ​ឲ្យ​តែ​ដល់​រដូវ​បុណ្យ​សែន​ព្រះ​ខែ​ មនុស្ស​ម្នា​​តែង​បួងសួង​​សុំ​សេចក្ដី​សុខ ​​និង​សំណាង​ល្អ​ពី​ឆាង អឺ​ដោយ​សែនព្រេន​ជា​សំណែន​ម្ហូបអាហារ​ និង​ផ្លែ​ឈើ​ខុសៗ​គ្នា៕

 

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង