នាំមកជូនដោយ៖

មូលហេតុ និងរោគសញ្ញា ជំងឺ មហារីកពោះវៀនធំ


ទំហំអក្សរ៖ S M L

ពោះវៀនធំ គឺជាផ្នែកមួយ ដែលវែងជាងគេ នៅក្នុងពោះវៀន និងជាកន្លែងដែលទាបជាងគេផងដែរ នៅក្នុងប្រព័ន្ធរំលាយអាហារ។ ជំងឺមហារីកពោះវៀនធំ គឺជាជំងឺ មហារីកលេខ២ ដែលបណ្តាលឲ្យស្លាប់ លឿនបំផុត ហើយជំងឺនេះ ភាគច្រើនកើតឡើង ទៅលើបុរស ច្រើនជាងស្រ្តី និងកើតឡើងនៅពេលដែល មានអាយុកាន់តែច្រើន។

យ៉ាងណាមិញ ទឹក និង អំបិល ដែលចេញពីរបស់រឹង ដែលបានឆ្លងកាត់ ការរំលាយពីពោះវៀនតូច បានចូលទៅក្នុង ពោះវៀនធំ មុននឹងបន្តដំនើរ ទៅដល់ពោះវៀនត្រង់ (ផ្នែកចុងនៃពោះវៀន) ដើម្បីធ្វើការបញ្ចេញចោល។ ជំងឺមហារីកពោះវៀនធំ គឺជាជំងឺម្យ៉ាង ដែលកើតឡើងពី ការវិវត្តន៏ នៃកោសិការ ដែលខូចខាតនៅក្នុងពោះវៀន ហើយភាគច្រើន វាក្លាយទៅជាដុំសាច់តែម្តង ហើយដុំសាច់នេះ នឹងក្លាយទៅជាដុំសាច់មហារីក។ លោកអ្នកគួរតែ ធ្វើការពិនិត្យឲ្យបានទៀតទាត់ មុននឹងវាក្លាយទៅជា ជំងឺមហារីកពោះវៀនធំ ហើយដុំសាច់នោះ អាចធ្វើការយកចេញ ដោយការស៊កបំពង់ឆ្លុះពិនិត្យ ចូលទៅក្នុងពោះវៀន។ ជាមួយគ្នានេះដែរ កោសិកាមហារីក ត្រូវបានធ្វើដំនើរនៅក្នុងខ្លួន របស់យើងតាមរយៈឈាម និងទឹករងៃ ហើយអាចរាលដាល ទៅដល់ផ្នែកដែលមានសុខភាពល្អ ផ្សេងទៀតផងដែរ។ មហារីកពោះវៀនធំ និងមហារីកចុងពោះវៀន មិនដូចគ្នានោះទេ ប៉ុន្តែពេលខ្លះ វាអាចកើតឡើងព្រមគ្នា ដែលគេឲ្យឈ្មោះថា រោគមហារីកនៃពោះវៀនធំ។

ខាងក្រោមនេះ គឺជាមូលហេតុ និងរោគសញ្ញា នៃជំងឺមហារីកពោះវៀនធំនេះ៖

មូលហេតុនៃមហារីកពោះវៀនធំ៖

ជំងឺមហារីកពោះវៀនធំ គ្មានមូលហេតុច្បាស់លាស់នោះទេ គឺវាកើតឡើងនៅពេលដែលកោសិកា ដែលមិនល្អទាំងនោះ មិនបានងាប់ ហើយវានឹងក្លាយទៅជា ជំងឺមហារីក។ កត្តាដែលជាហានិភ័យ នៃជំងឺមហារីកពោះវៀនធំ មានដូចជា៖

១. តំណពូជ៖ ២០%នៃជំងឺមហារីក គឺបណ្តាលមកពីតំណពូជ តាមរយៈហ្សែន

២. ដុំសាច់៖ ដុំពក និង ផ្ទៃសាច់ដែលរលាក អាចបង្កទៅជា ដុំសាច់ដែលជា រោគសញ្ញាមហារីក

៣. ទម្លាប់មិនល្អមួយចំនួន និង ការតមអាហារ៖ ទម្លាប់មិនល្អ ដែលប្រើប្រាស់នូវសារធាតុ ញៀនមួយចំនួន ដូចជា ការជក់បារី ការប្រើប្រាស់គ្រឿងស្រវឹង និងការតមអាហារដែលមានជាតិសរសៃ ជាតិខ្លាញ់ ជាតិកាឡូរី សាច់ពណ៌ក្រហម ដែលជាហេតុធ្វើឲ្យ ជំងឺមហារីកពោះវៀនធំ អាចវិវត្តន៏ខ្លួនកាន់តែខ្លាំង។

៤. កត្តាការព្យាបាលជំងឺផ្សេងៗ ដោយប្រើថ្នាំ៖ បញ្ហាសុខភាព ដូចជាជំងឺទឹកនោមផ្អែម ដំបៅក្រពះ និងរលាកពោះវៀនជាដើម ទាំងនេះសុទ្ធតែជាមូលហេតុ បណ្តាលឲ្យកើតជំងឺមហារីកពោះវៀនធំ។

រោគសញ្ញាមហារីកពោះវៀនធំ៖

នៅដំណាក់កាលដំបូង នៃជំងឺមហារីកពោះវៀនធំ គឺគ្មានលក្ខណៈណាមួយ សម្គាល់ថាជាជំងឺមហារីកនោះទេ ហើយនៅពេលដែល ជំងឺមហារីកចាប់ផ្តើមវិវត្តន៏ វាបានលេចឡើងនូវ រោគសញ្ញាមួយចំនួនដូចជា៖

– រាគរូស ឬក៏ទល់លាមក

– ឈឺចុកចាប់នៅក្នុងពោះ

– ស្រក់ទំងន់

– បន្ទោបង់មានឈាម

– បន្ទោបង់មិនឈប់

– ខ្វះឈាម ស្លេកស្លាំង

– ឆាប់មានរោគសញ្ញាឈឺពោះវៀន នៅពេលទទួលទានអាហារ

នៅពេលដែល ជំងឺមហារីក ចាប់ផ្តើមប្រែប្រួល និងរាលដាល ទៅកន្លែងផ្សេង រោគសញ្ញាទាំងអស់នេះ នឹងកើតមាននៅលើកន្លែងថ្មី ដែលជំងឺមហារីករាលដាល ទៅដល់នោះ។

សូមពិនិត្យ និង តាមដានឲ្យទៀងទាត់ ពីបញ្ហាមហារីកពោះវៀនធំនេះ ព្រោះវាអាចធ្វើឲ្យ រីករាលដាលបានឆាប់បំផុត និង បណ្តាលឲ្យមានគ្រោះថ្នាក់ដល់ជីវិតផងដែរ។

ប្រភព៖ បរទេស

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖ ,


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង