តាមទាន់ហើយ! កន្លងមកម្ចាស់ឃ្លាំងបាត់អីវ៉ាន់អស់ជាង៩,៦៤០ដុល្លារដោយសារតែ…


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ភ្នំពេញ៖ កាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៧ វេលាម៉ោង១៧និង៣០នាទី នៅចំណុចផ្ទះសាងសង់ថ្មី ភូមិអូរអណ្តូង សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ ប្រជាពលរដ្ឋ បានឃាត់ខ្លួនជនសង្ស័យ២នាក់ប្រគល់ឲ្យសមត្ថកិច្ច ក្នុងករណីលួចគ្រឿងសំណង់ ។ ម្ចាស់សម្ភារៈដែលត្រូវជនសង្ស័យលួច មានឈ្មោះ តែ គីមឆេង ភេទស្រី អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់ដូរ ស្នាក់នៅភូមិដើមម៉ាក់ក្លឿ សង្កាត់ច្បារអំពៅទី១ ខណ្ឌច្បារអំពៅ ។

ជនសង្ស័យដែលឃាត់ខ្លួនបានមានគ្នាពីរនាក់ ម្នាក់ ឈ្មោះ គង់ លីហេង ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅមិនពិតប្រាកដ និងម្នាក់ទៀត ឈ្មោះ រស់ សារ៉ន ភេទប្រុស អាយុ៤៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ រត់ម៉ូតូរឺម៉ក់កង់បី ស្នាក់នៅភូមិអូរអណ្តូង សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ ។

ប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុ ជនសង្ស័យឈ្មោះ គង់ លីហេង និងឈ្មោះ ម៉ៅ និង២នាក់ទៀតមិនស្គាល់ឈ្មោះ ជិះម៉ូតូ០១គ្រឿង ម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ មិនចាំស្លាកលេខ មកឈប់នៅមុខផ្ទះកើតហេតុ រួចនាំគ្នាឡើងទៅលើដំបូលផ្ទះលួចយកដែកសន្លឹកសម្រាប់ចាក់ប្លង់សេចំនួន ០៤សន្លឹក បោះចុះមកក្រោម រួចជនសង្ស័យ ឈ្មោះ ម៉ៅ ជិះម៉ូតូទៅហៅអ្នករត់ម៉ូតូរ៉ឺម៉កកង់បីឈ្មោះ រស់ សារ៉ន(ម៉ូតូម៉ាកហុងដាសេ១០០ កូរ៉េ ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ ១CU-៧១២៣ លេខម៉ាស៊ីន ១៩២១៥៤២) មកដល់នាំគ្នាលើកដែកសន្លឹកខាងលើដាក់ លើរ៉ឺម៉កកង់បីដើម្បីយកទៅលក់ឲ្យគេ ពេលនោះក៏ត្រូវបានជនរងគ្រោះមកទាន់ស្រែកចោរៗ ក៏មានកម្មករសំណង់នៅក្បែរនោះ នាំគ្នាចាប់បានជនសង្ស័យឈ្មោះ គង់ លីហេង និងអ្នករត់កង់បីឈ្មោះ រស់ សារ៉ន រួចនាំគ្នាវាយបណ្តាលឲ្យជនសង្ស័យទាំង២នាក់ បែកក្បាល ហើយបន្ទាប់មកបាននាំជនសង្ស័យ និងវត្ថុតាងប្រគល់ឲ្យសមត្ថកិច្ចចាត់ការតាមច្បាប់។ ចំណែកជនសង្ស័យឈ្មោះ ម៉ៅ និងបក្ខពួក ២នាក់ទៀត នាំគ្នាជិះម៉ូតូគេចខ្លួនបាត់ ។

គួររំលឹកផងដែរកន្លងមក ជនរងគ្រោះធ្លាប់បាត់សម្ភារៈសំណង់រួមមាន៖ ទ្វារឈើ៤០សន្លឹក ការ៉ូ១០០កេះ  ដែកសន្លឹកធំៗសម្រាប់ចាក់ប្លង់សេ២០០សន្លឹក កៅអីឈើបេង២ និងផ្តិលឈើបេង១ សរុបទឹកប្រាក់ចំនួន៩,៦៤០ដុល្លារ ។ អត្ថបទដោយ៖ អ្នកប្រមាញ់ទីក្រុង

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង