ចាប់មិនចេះអស់! កំពុងដើរលក់តាមផ្លូវត្រូវសមត្ថកិច្ចចាប់វាយខ្នោះ


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចប៉ុស្តិ៍ទន្លេបាសាក់ចាប់វាយខ្នោះជនសង្ស័យម្នាក់រួមនិងថ្នាំញៀន៣កញ្ចប់តូច ខណៈរូបគេកំពុងតែដើរលក់ថ្នាំញៀន កាលពីវេលាម៉ោង១២និង២០នាទីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៧ ចំណុចមុខវត្តប្រយូរវង្ស ផ្លូវព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ជនសង្ស័យដែលឃាត់ខ្លួនបានខាងលើមានឈ្មោះ ធី ម៉ង ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលលេខM៨២ ផ្លូវលេខ៣០៤ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។

ប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា នៅមុនពេលឃាត់ខ្លួនជនសង្ស័យខាងលើ គឺកម្លាំងសមត្ថកិច្ចទន្លេបាសាក់បានជិះម៉ូតូល្បាត ក្នុងភូមិស្រាស្ត ដើម្បីទប់ស្កាត់បទល្មើសកុំអោយកើតមានឡើងលុះមកដល់ចំណុចកើតហេតុខាងលើ ក៏ប្រទះឃើញជនសង្ស័យខាងលើកំពុងដើរ លុះពេលកម្លាំងសមត្ថកិច្ចយើងជិះម៉ូតូជិតដល់ បានហៅឃាត់សួរនាំ ស្រាប់តែជនសង្ស័យ បំរុងរត់ តែត្រូវសមត្ថកិច្ចយើងដេញឃាត់បាន ក៏ធ្វើការឆែកឆេរនៅលើដងខ្លួន រកឃើញនៅហោប៉ៅខាងស្តាំចំនួន៣កញ្ចប់តូច។

ក្រោយមកកម្លាំងបានធ្វើការឃាត់ខ្លួនជនសង្ស័យរួមជាមួយវត្ថុតាងនាំមកកាន់ផ្នែកជំនាញដើម្បីសាកសួរតែម្តង។ បច្ចុប្បន្នជនសង្ស័យរួមនិងវត្ថុតាងបានបញ្ចូនមកសាកសួរនិងឃុំខ្លួនបណ្តោះអាសន្ននៅអធិការដ្ធាន នគរបាលខណ្ឌចំការមនដើម្បីបន្តអនុវត្តតាមនីតិវិធីច្បាប់៕ អត្ថបទដោយ៖ អ្នកប្រម៉ាញ់ទីក្រុង

 

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង