ដឹកដែកចងមិនជាប់ដាច់ធ្លាក់ត្រូវរថយន្តដែលបើកពីមុខបណ្តាលឲ្យបែកកញ្ចក់ (Video)
ភ្នំពេញ៖ រថយន្តទូរីសដឹកដែកចងមិនជាប់ដាច់ធ្លាក់ត្រូវរថយន្តដែលបើកនៅពីមុខ បណ្តាលឲ្យបែកកញ្ចក់ផ្នែកខាងក្រោយសំណាងហើយពុំមានអ្នករងរបួស។ ហេតុការណ៍ធ្វេសប្រហេះនេះបានកើតឡើងនៅវេលា ម៉ោង៤និង០០នាទី ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៧ នៅចំណុចមុខវត្តទឹកថ្លា ផ្លូវសហព័ន្ធរុស្សី ភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
អ្នកឃើញហេតុការណ៍បានឲ្យដឹងថា មុនពេលកើតហេតុមានរថយន្ត១គ្រឿងម៉ាក Mitsubishi ពណ៌ស្កពាក់ស្លាកលេខ ភ្នំពេញ 2O-2121 ក្នុងទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុ ក៍មានរថយន្តទូរីស១គ្រឿងព័ណលឿងពាក់ស្លាកលេខភ្នំពេញ 2K-0261 បើកបរដោយបុរសម្នាក់ពុំស្គាល់អត្តសញ្ញាណក្នុងទិសដៅស្របគ្នាពីកើតទៅលិច ដោយមានដឹកដែកទីបជ្រុងចងលើដំបូលរថយន្តពេលនោះរថយន្ត Mitsubishi បានបន្ថយល្បឿន ដោយស្ថានភាពផ្លូវបំបែកមានយាន្តជំនិះឆ្លងកាត់ច្រើន ស្រាប់តែរថយន្តទូរីសក៍ចាប់ហ្វាំងដែរ បានធ្វើឲ្យដែកដែលចងលើដំបូលរថយន្តទូរីសនោះ របូតធ្លាក់មកត្រូវរថយន្តដែលបើកពីមុខបណ្តាលឲ្យបែកកញ្ចក់ផ្នែកខាងក្រោយតែមិនមានអ្នករងរបួសនោះទេ។
សមត្ថកិច្ចដែលចុះទៅដល់កន្លែងកើតហេតុបាននិយាយថា មូលហេតុដែលនាំឲ្យមានករណីនេះកើតឡើង គឺដោយសារតែអ្នកបើកបររថយន្តទួរីសខ្វះការប្រុងប្រយ័ត្ន មិនព្រមចងដែកនោះឲ្យជាប់។ ក្រោយកើតហេតុអ្នកបើកបររថយន្តទូរីសបានធ្វើការសម្របសម្រួលជាមួយម្ចាស់រថយន្តរងគ្រោះដោយសងសំណងថ្លៃជួសជុលចំនួន៨០០ដុល្លាដើម្បីបញ្ចប់រឿង៕ អត្ថបទដោយ៖ អ្នកប្រម៉ាញ់ទីក្រុង
មតិលើបញ្តាញសង្គម Facebook