តើ Atletico អាចផ្តួល Real & Barca ក្នុងការឈ្នះពាន La Liga ឬ?


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

តើមូលហេតុអ្វីទើបការផ្លាស់ប្តូរកីឡាកររបស់ក្លិប Real Madrid និង Barca អាចត្រួសត្រាយផ្លូវសម្រាប់ក្រុម Atletico Madrid ក្នុងការប្រជែងពានរង្វាន់ La Liga?

La Liga រដូវកាលថ្មីនេះនឹងចាប់ផ្តើមនៅចុងសប្តាហ៍នេះចំពេលដែលមានភាពរំជើបរំជួលជាច្រើនជាពិសេសសម្រាប់ក្រុម Real Madrid ខណៈដែលក្រុមម្ចាស់ជើងឯកទ្វីបអ៊ឺរ៉ុប 3 សម័យកាលនេះនឹងចាប់ផ្តើមជីវិតខ្លួនដោយគ្មានវត្តមានកីឡាករឆ្នើម Cristiano Ronaldo និងគ្រូបង្វឹក Zinedine Zidane ។

មិនមែនតែ Real Madrid នោះទេដែលត្រូវឆ្លងកាត់ពេលវេលានៃការផ្លាស់ប្តូរបែបនេះសម្បីគូប្រជែងដ៏ធំរបស់ខ្លួន Barcelona ក៏មានកាផ្លាស់ទម្រង់លេងដែរក្រោយគ្មានវត្តមានកីឡាករជើងចាស់ Andres iniesta រីឯក្រុម Atletico Madrid ក្រោយយកឈ្នះ Real Madrid ក្នុងពាន Uefa super cup កាលពីថ្មីៗនេះលោក Diego simeone មានជំនឿរថានឹងអាចដឹកនាំ Atletico ឈ្នះពាន La Liga

មកមើលលើយុគសម័យថ្មីរបស់ក្លិប Real វិញគឺជាសម័យកាលរបស់គ្រូបង្វឹកលោក Julen Lopetegui ដែលត្រូវបានបណ្តេញចេញពីជម្រើសជាតិអេស្បាញពីរថ្ងៃមុនពេលការប្រកួតបាល់ទាត់ពិភពលោកបន្ទាប់ពីរូបលោកយល់ព្រមផ្ទេរទៅកាន់ Bernabeu ដោយមិនបានប្រាប់សហព័ន្ធកីឡាបាល់ទាត់អេស្ប៉ាញពីដំណឹងដែលគាត់ផ្ទេរនេះទេ។

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖ , , ,


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង