សម្តេចតេជោ ហ៊ុន សែន៖ សម្រេចចិត្តបន្តដឹកនាំប្រទេសជាតិ ចំនួនពីរអាណត្តិបន្ថែមទៀត ដើម្បីការពារ…


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៧នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទៅជួបសំណេះសំណាល និងសួរសុខទុក្ខបងប្អូនកូនក្មួយកម្មករ និយោជិតសរុបជាង១ម៉ឺននាក់នៅសួនឧស្សាហកម្មកាណាឌីយ៉ា ស្ថិតនៅតាមបណ្តោយផ្លូវ វេង ស្រេង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

នេះជាលើកទី០៦ ហើយដែល សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញជួបជាមួយបងប្អូនកម្មករយើង បូករួមទាំងការជួបសំណេះសំណាលនៅរៀងរាល់ថ្ងៃអាទិត្យនៅកោះពេជ្រ។ នៅក្នុងការជួបសំណេះសំណាលនៅព្រឹកមិញនេះទៀតសោត សម្តេចបាន« សម្រេចចិត្តបន្តដឹកនាំប្រទេសជាតិដើម្បីការពារសន្តិភាព ការពារពាររោងចក្រ ការពារផលប្រយោជន៍បងប្អូនកម្មករកម្មការនីសម្រាប់រយៈពេល២អណត្តិជាបន្តទៀត»។  ហើយអ្វីដែលកាន់តែពិសេសជាងនេះទៅទៀតនោះ សម្តេចបន្តប្រសាសថា « ចំពោះស្រ្តីសម្រាលកូនទោះក្នុងប្រព័ន្ឋ ឬក្រៅប្រព័ន្ឋដែលសម្រាលបាន កូន(១)គឺទទួលថវិកា៤០ម៉ឺនរៀល។

បើសម្រាលបានកូនភ្លោះ (២) គឺទទួលបានថវិកា៨០ម៉ឺនរៀល បើសម្រាលបានកូន(៣) គឺទទួលបានថវិកា១លាន២សែនរៀល ហើយបូកប្រាក់ឧបត្ថម្ភពីសម្តេចតេជោ និងសម្តេចកិត្តិបន្ថែមទៀត»។ បេឡាសន្តិសុខសង្គមរបស់រាជរដ្ឋាភិបាល គឺនឹងត្រៀមថវិកាប្រមាណ១០លានដុលារក្នុង១ឆ្នាំៗដើម្បីជួយគាំពារស្រ្តីសម្រាលកូន។ ទោះបីកូននោះកើតរស់ឬ ស្លាប់គឺនៅទទួល បានថវិកាដូចគ្នា។ប្រភព៖  Samdech Hun Sen, Cambodian Prime Minister

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង