ស្ពានឆ្លងកាត់សមុទ្រ​ឆ្លង​ទៅ​កោះពស់​ និង​ភាព​អាថ៌​កំបាំង​មួយចំនួន


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

” តេជោ មរកត ” ជា​ឈ្មោះ​ស្ពាន​ឆ្លង​សមុទ្រ ដោយ​ចំណាយ​ទឹកប្រាក់​ជាង ៣១លាន​ដុល្លារ ពី​ដែន​គោក ឆ្ពោះ​ទៅ​កោះពស់ ស្ថិតនៅ​ជិត​កំពង់​ផែ​ខេត្ត​ព្រះសីហនុ បើក​សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ នៅ​ព្រឹក​ថ្ងៃទី​១២ ខែកក្កដា ឆ្នាំ​២០១១ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​​ របស់​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន​។​

ស្ពាន​កោះពស់ បាន​ចាប់​ដំណើរការ​កសាង កាលពី​ថ្ងៃ​ទី​២៨ ខែ​មករា ឆ្នាំ​២០០៨ ដោយ​ចំណាយ​ទឹកប្រាក់​ជាង ៣១ លាន​ដុល្លារ ​មាន​ប្រវែង ៩០០ ម៉ែត្រ​។ តែ​បើ​គិត​ទាំង​ជើងទម្រ​ទាំងសងខាង ស្ពាន​នោះ មាន​ប្រវែង ១.០០០ ម៉ែត្រ ដោយ​មាន​កំពស់​ពី​ផ្ទៃ​ទឹក ៤០ ម៉ែត្រ បុកគ្រឹះ​ចូល ក្នុង​ផ្ទែ​ដី​ក្រោម​ទឹក​ប្រវែង ៤០ ម៉ែត្រ​។ ស្ពាន​នេះ កសាង​ដោយ​ក្រុមហ៊ុន​ចិន ដែល​មើលទៅ​ប្រៀប​ដូច​ជាឥ​ន្ទធនូ ចុះ​កណ្តាល​សមុទ្រ​។

SONY DSCតាម​គម្រោង​ស្ពាន​នោះ ត្រូវ​សាងសង់​ចប់​នៅ​ឆ្នាំ​២០១០ ប៉ុន្តែ​ដោយសារ​ពិភពលោក​ជួប​វិបត្តិ​សេដ្ឋកិច្ច ទើប​ការសាងសង់ មាន​ការយឺត​​យ៉ាវ​បន្តិច​។​គួរ​បញ្ជាក់​ផង​ដែរ​ថា

ស្ពាន​កោះពស់​នេះ ស្ថិត​នៅក្នុង​គម្រោង​អភិវឌ្ឍ​កោះ​ពស់ ជា​ទីក្រុង​មរកត ដែល​មាន​តម្លៃ​ប្រមាណ ៣០០ លាន​ដុល្លារ​។ រដ្ឋាភិបាល​កម្ពុជា បាន​ចុះហត្ថលេខា​ជាមួយក្រុមហ៊ុន Koh Puos Investment Group Ltd., ( KPIG ) របស់​រុស្ស៊ី កាលពី​ឆ្នាំ​២០០៦ ក្នុង​កុងត្រា​រយៈពេល៩៩ឆ្នាំ​៕​

ព្រះ​សីហ​នុខេត្ត: ជាមួយនឹង​ការ​ឯកភាព​តាម​សា្ម​​រ​តី​អង្គប្រជុំ ចំនួន​៥​ចំណុច ពាក់ព័ន្ធ​ការ​ដកហូត​ដី​ចំណី​ឆ្នេរសមុទ្រ​ជា​ច្រើន​កន្លែង នៅ​ក្រុងព្រះសីហនុ មក​ទុកជា​សម្បត្តិ​រដ្ឋ​បម្រើ​ផលប្រយោជន៍​ជា​សាធារណៈ លើ​វិស័យ​ទេសចរណ៍​វិញ​នោះ ប្រជាពលរដ្ឋ​និង​ភ្ញៀវ​ទេសចរ ក៏​បាន​ស្នើ​ឱ្យ​អាជ្ញាធរ​ខេត្ត​មាត់សមុទ្រ​មួយ​នេះ មេត្តា​ពិនិត្យ​សា​ឡើង​វិញ ជុំវិញ​ស្ពាន​តេ​ជោ​មរតក ហៅ​ស្ពាន​កោះពស់ ដែល​ត្រូវ​បាន​ក្រុមហ៊ុន​ហាមឃាត់​ប្រជាពលរដ្ឋ មិន​ឱ្យ​ឆ្លងកាត់​ចូល​ទៅ​ទស្សនា​អស់​រយៈពេល​៤-៥​ឆ្នាំ​មក​ហើយ ។ ពួក​គេ​បាន​ដាក់​របាំង​ស័ង្កសី​បិទ​ជិត ប្រៀប​ដូច​ជា​ការដ្ឋាន​ធ្វើ​ស្ពាន​នេះ​កំពុង​ដំណើរការ ។ តែ​ផ្ទុយ​ទៅ​វិញ ស្ពាន​ដែល​គេ​ធ្វើ​សម្រាប់​ឆ្លង​ទៅ​កោះពស់​នេះ បែរជា​ទុក​ធ្វើ​ជា​កេរ​ខ្លួនឯង​ទៅ​វិញ សម្រាប់​តែ​គ្នា​គេ សាសន៍​គេ​ឆ្លងកាត់ ។

ទស្សនៈ​មតិ​ស្រ​ដៀង​គ្នា​ជា​ច្រើន​បាន​ផុស​ចេញពី​ប្រជាពលរដ្ឋ និង​ភ្ញៀវ​ទេសចរ ជុំវិញ​បញ្ហា​ជា​ច្រើន​នៅ​ខេត្ត​ព្រះ​សីហ​នុ ។ ក្នុង​នោះ​បញ្ហា​ដី​ឆ្នេរ​ហាក់​មាន​ពន្លឺ និង​ក្តី​សង្ឃឹម​តិច​ៗ ប៉ុន្តែ​ច​ម្ង​ល់​សម្រាប់​ពួក​គាត់​នៅ​តែ​មាន គ្រា​ដែល​ស្ពាន​តេ​ជោ​មរតក ដែល​បាន​បើក​សម្ពោធ​ចាប់តាំងពី​ថ្ងៃ​ទី​១២ ខែ​១២ ឆ្នាំ​២០១២ ក្រោម​អធិបតីភាព​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ដែល​គិត​មក​ទល់​ពេល​នេះ មាន​រយៈពេល​៤ឆ្នាំ​កន្លះហើយ បិទ​ឈឹង ។ សម្រាប់​ពលរដ្ឋ​ខ្មែរ និង​ភ្ញៀវ​ជាតិ ពុំ​មាន​សិទ្ធិ​ចូល​ទៅ​ទស្សនា​លើ​ស្ពាន​នេះ​ទេ ផ្ទុយ​ពី​ការ​សន្យា​របស់​ប្រធាន​ក្រុមហ៊ុន​នៅ​ចំពោះ​មុខ​សម្តេច​ថា ក្រោយ​ពី​សម្ពោធ​ចប់​ប្រជាពលរដ្ឋ​ខ្មែរ គ្រប់​រូប​មាន​សិទ្ធិ​ឡើង​កម្សាន្ត​លើ​ស្ពាន​នេះ​គ្រប់​គ្នា គឺ​និយាយ​កុហក ។

ការ​សន្យា​នេះ ត្រូវ​បាន​រលាយ​ទៅ​វិញ​ត្រឹមតែ​រយៈពេល​មិន​ដល់​មួយ​ខែ​ផង ដោយសារ​ក្រុមហ៊ុន​ធ្វើ​ទ្វារ​បិទ​ជិត ក្រោម​លេស​មាន​ការដ្ឋាន​សាងសង់​នៅ​ខាងក្នុង ខ្លាច​ប៉ះពាល់​សុវត្ថិភាព ។ ប្រភព​រិះគន់​ដដែល​បាន​បន្ត​ថា

កាល​ណោះ​មាន​ការដ្ឋាន​កំពុង​សាងសង់​ខ្លះ ខ្លាច​ប៉ះពាល់​សុវត្ថិភាព តែ​ឥឡូវ​ពុំ​មាន​ការដ្ឋាន​ផង ហេតុ​អ្វី​នៅ​តែ​មិន​បើក​ឱ្យ​ពលរដ្ឋ​ចូល​ទស្សនា ។

ក្នុង​នាម​ជា​ម្ចាស់​ទឹកដី​របស់​ខ្លួន បើ​យល់ព្រម​ឱ្យ​អភិវឌ្ឍ​ហើយ បែរជា​ពលរដ្ឋ​ខ្មែរ​គ្មាន​សិទ្ធិ​ចូល​ទស្សនា ចាំបាច់​អ្វី​ក្រុមហ៊ុន​សន្យា​ជាមួយ​ពលរដ្ឋ​នៅ​ចំពោះ​មុខ​ប្រមុខ​រាជរដ្ឋាភិបាល តើ​នេះ​មាន​ន័យ​ថា​យ៉ាងម៉េច ? ឬ​មួយ​នៅ​លើ​កោះ​នេះ​មាន​អ្វី​ជា​អាថ៌​កំបាំង តិច​លោ​មាន​លួចលាក់​ផលិត​អ្វី​ខុសច្បាប់​ទៅ ? អត់​ដឹង !!

លោក នូ សុផល ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត បាន​គូសបញ្ជាក់​ថា

ជុំវិញ​បញ្ហា​ស្ពាន​កោះពស់​នេះ ពុំ​ពាក់ព័ន្ធ​ស្ថាប័ន​លោក​ទេ ព្រោះ​វា​ហួស​ដែន​សមត្ថកិច្ច​របស់​លោក ។ បញ្ហា​នេះ​គឺ​អាស្រ័យ​លើ​ភាគី​វិនិយោគ និង​អាជ្ញាធរ​ខេត្ត ជា​អ្នក​សម្រេច ឯ​ស្ថាប័ន​លោក គឺ​ចង់បាន​ណាស់ ឱ្យ​ភ្ញៀវ​ទេសចរ​មក​កម្សាន្ត​ឱ្យ​បាន​ច្រើន ។

ដោយឡែក លោក អ៊ី សុខ​ឡេ​ង អភិបាល​ក្រុងព្រះសីហនុ ថ្លែង​ថា

វា​ជា​ការ​ពិត ការ​បិទ​នេះ​វា​ជា​សិទ្ធិ​របស់​អ្នក​វិនិយោគ ព្រោះ​ការដ្ឋាន​ពុំ​ទាន់​បញ្ចប់​នៅឡើយ គ្មាន​អ្នក​ណា​ដឹង ។ ហេតុនេះ ការដ្ឋាន​ត្រូវ​ហ៊ុម​ព័ទ្ធ​ជា​បណ្តោះអាសន្ន ប៉ុន្តែ​ទោះបីជា​យ៉ាងនេះ​ក្តី ក្នុង​នាម​អាជ្ញាធរ​ក្រុង នឹង​ស្នើ​សុំ​ទៅ​ក្រុមហ៊ុន ដើម្បី​សម្រួល​ឱ្យ​ប្រជាពលរដ្ឋ និង​ភ្ញៀវ​ទេសចរ ចូល​កម្សាន្ត​លើ​ស្ពាន​នេះ ក្នុង​រយៈពេល​ដែល​អាច​ធ្វើ​ទៅ​បាន ដូច​ជា​ពិធី​បុណ្យចូលឆ្នាំ​ខ្មែរ និង​ចូល​ឆ្នាំ​ចិន​-​វៀតណាម ។/

ជុំវិញ​បញ្ហា​នេះ លោក យន្ត មីន អភិបាលខេត្ត​ព្រះ​សីហ​នុ បាន​បញ្ជាក់​ថា

ចំពោះ​បញ្ហា​នេះ គណៈ​អភិបាលខេត្ត កំពុង​ជជែក​គ្នា​រួច​ហើយ ប៉ុន្តែ​ការ​ពិត​នោះ​គឺ ស្ពាន​នេះ​មាន​ទំហំ​តូច ខ្វះ​ទីធ្លា ចត​រថយន្ត​-​ម៉ូតូ ហើយ​គ្មាន​អ្វី​សម្រាប់​ទស្សនា​ផង ព្រោះ​មាន​តែ​សំណង់​ចាស់​ៗ២​ទៅ​៣​ប៉ុណ្ណោះ ។ ហេតុនេះ​ក៏​ចេះ​តែ​បិទទ្វារ​ទៅ តែ​ពេល​នេះ អាជ្ញាធរ​ខេត្ត​អាច​ពិនិត្យ​ជា​មុន​សិន ថា​តើ​អាច​ធានា​សុវត្ថិភាព​ប៉ុណ្ណា​ដែរ ?

មានការ​កត់​សម្គាល់ថា

ការ​អភិវឌ្ឍ​កោះពស់ ហាក់ដូចជា​មិន​មាន​អ្វី​ជា​ដុំ​កំភួន​សោះ ទោះបី​គេ​បាន​សាងសង់​ស្ពាន​ឆ្លង​ទៅ​កាន់​កោះ​នេះ​រួចរាល់​ច្រើន​ឆ្នាំ​មក​ហើយ​ក្តី ៕

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង