ក្នុងមួយឆ្នាំ កម្ពុជាផលិតសំរាមជិត ៤ លានតោន


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ក្រសួងបរិស្ថាន បានបញ្ចេញស្ពតវិដេអូអប់រំបរិស្ថានមួយ កាលពី ថ្ងៃទី ៤ ខែកញ្ញា ឆ្នាំ ២០១៩ ដែលបានផលិត និង ផ្សព្វផ្សាយពីការអប់រំបរិស្ថានមួយក្នុងគោលបំណងបង្កើនចំណេះដឹង ក៏ដូចជាចូលរួមកែប្រែឥរិយាបថរបស់ប្រជាពលរដ្ឋទាក់ទងទៅនឹងការប្រើប្រាស់ថង់ប្លាស្ទិក និង ដើម្បីបង្កើនប្រសិទ្ធភាពលើការកាត់បន្ថយការនាំចូល ការផលិត ការចែកចាយ និង ការប្រើប្រាស់ថង់ប្លាស្ទិកសំដៅធានានូវកិច្ចគាំពារសុខភាពសាធារណៈបរិស្ថាន និង សោភ័ណភាព ។

លោក នេត្រ ភក្ត្រា មន្ត្រីនាំពាក្យក្រសួងបរិស្ថានបានឱ្យដឹងថា បរិមាណសំរាម សំណល់ទីប្រជុំជនដែលបានបង្កើតឡើងនៅកម្ពុជាគឺមានជាង ១ ម៉ឺនតោនក្នុងមួយថ្ងៃៗដែលពលរដ្ឋម្នាក់ៗរស់នៅក្នុងរាជធានី និង ក្រុងធំៗត្រូវបានប៉ាន់ប្រមាណថា បានបង្កើតសំរាម ១ គីឡូក្រាមក្នុងមួយថ្ងៃ និង បងប្អូនប្រជាពលរដ្ឋម្នាក់ៗដែលរស់នៅតាមជនបទបង្កើតសំរាមប្រមាណជាកន្លះគីឡូក្នុងមួយថ្ងៃ ។

សរុបមួយឆ្នាំ បរិមាណសំរាម ដែលកម្ពុជាបង្កើតមានប្រមាណជិត ៤ លានតោន  ក្នុងនោះ ២០% ជាសំណល់ថង់ប្លាស្ទិក។ តាមបណ្តាខេត្ត និងរាជធានីធំៗ ដែលផលិតបរិមាណសំរាមច្រើនរួមមាន រាជធានីភ្នំពេញប្រមាណជាង ៣០០០ តោនក្នុងមួយថ្ងៃ  ក្រុងព្រះសីហនុប្រមាណជា ៧០០តោនក្នុងមួយថ្ងៃ និង ក្រុងសៀមរាបជិត ៤០០ តោនក្នុងមួយថ្ងៃ។

គួររំលឹកផងដែរប្រជាពលរដ្ឋគ្រប់រូបត្រូវមានកាតព្វកិច្ចចូលរួមចំណែកក្នុងការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិកតាមតែអាចធ្វើទៅបាន តាមរយៈការនាំយកថង់ប្លាស្ទិកមកប្រើប្រាស់ឡើងវិញ ឬ ប្រើប្រាស់វត្ថុផ្សេងមកជំនួសថង់ប្លាស្ទិកក៏បាន៕


សូមចូលរួមកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិកដើម្បីធានានូវកិច្ចគាំពារសុខភាពសាធារណៈ បរិស្ថាន និងសោភ័ណភាព

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖ ,


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង