សហភាពសហព័ន្ធយុវជនកម្ពុជា និងក្រសួងទេសចរណ៍បង្កើត៖ កម្មវិធី “កម្មសិក្សាក្នុងវិស័យទេសចរណ៍ – Internship


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

អនុវត្តតាមយុទ្ធនាការនៃ “បុគ្គលិកម្នាក់ ជំនាញមួយ” ក៏ដូចជាចលនាប្រឡងប្រណាំង “ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ បដិសណ្ឋារកិច្ចល្អ” និងយោងលទ្ធផលថ្ងៃវេទិកាជាតិទេសចរណ៍ លើកទី១ ក្រោមប្រធានបទ “យុវជន និងទេសចរណ៍”។

កាលពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៧ ក្នុងនោះឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានថ្លែងថា “ខ្ញុំសូមគ្រាំទ្រលើការដាក់ចេញកម្មវិធីកម្មសិក្សា – Internship ក្នុងវិស័យទេសចរណ៍៖ ដើម្បីអនុញ្ញាតឱ្យសិស្ស-និស្សិតដែលសិក្សាជំនាញទេសចរណ៍មានឱកាសសិក្សាស្វែងយល់អំពីប្រព័ន្ធកម្មសិក្សា ( Internship) ក្នុងវិស័យទេសចរណ៍ និងក្រេបយកបទពិសោធន៍ល្អពីស្ថាប័នដែលខ្លួនចុះកម្ម-សិក្សានោះ…” សហភាពសហព័ន្ធយុវជនកម្ពុជាវិស័យទេសចរណ៍ ក្រោមកិច្ចសហការជាមួយក្រសួងទេសចរណ៍ និងផ្នែកឯកជនក្នុងវិស័យទេសចរណ៍រៀបចំកម្មវិធីកម្មសិក្សា – Internship ក្នុងវិស័យទេសចរណ៍ ដោយបង្កើតនូវ Platform មួយសម្របសម្រួល និងផ្តល់ឱកាសឱ្យសិស្ស-និស្សិតអាចស្វែងរកឱកាសកម្មសិក្សាខ្លីៗនៅតាមមូលដ្ឋានអាជីវកម្មទេសចរណ៍ជាដៃគូ។

សូមបញ្ជាក់ថាកម្មវិធីកម្មសិក្សា – Internship ក្នុងវិស័យទេសចរណ៍នេះ ត្រូវបានដាក់បង្ហាញក្នុងសន្និសីទអន្តរជាតិលើកទី២ ស្ដីពី “កិច្ចព្រមព្រៀងទទួលស្គាល់គ្នាទៅវិញទៅមកលើអ្នកជំនាញទេសចរណ៍អាស៊ាន ក្រោមប្រធានបទ៖ អភិវឌ្ឍធនធានមនុស្ស ដើម្បីការអភិវឌ្ឍវិស័យទេសចរណ៍ ប្រកបដោយនិរន្តរភាព” កាលពីថ្ងៃទី២១-២២ ខែមិថុនា ឆ្នាំ២០១៨ នៅសណ្ឋាគារសុខាភ្នំពេញ ។

យោងតាម ឯកឧត្តម ណេប សាមុត ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាវិស័យទេសចរណ៍ និងជាអគ្គនាយកគ្រប់គ្រងឧស្សាហកម្មទេសចរណ៍ បានបញ្ជាក់ថាភាគីពាក់ព័ន្ធអាចចូលរួមក្នុងកម្មវិធីរួមមាន៖

ទី១.សិស្ស-និស្សិតដែលមានបំណងស្នើសុំកម្មសិក្សា៖

និស្សិតទើបបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រ
ឬកំពុងសិក្សាឆ្នាំទី២ ទី៣ ឬទី៤ ក្នុងមុខជំនាញទេសចរណ៍ គណនេយ្យ ធនាគារនិងហិរញ្ញវត្ថុ គ្រប់គ្រងធនធានមនុស្ស គ្រប់គ្រងធុរកិច្ច ជំនាញទីផ្សារ កុំព្យូទ័រ និងមុខជំនាញដទៃទៀតដែលមានឧបនិស្ស័យនឹងវិស័យទេសចរណ៍

ទី២.ស្ថាប័ន-ក្រុមហ៊ុនដែលទទួលកម្មសិក្សាការី៖

សហគ្រាសក្រុមហ៊ុននានា ដែលក្នុងនោះរួមមាន៖ សណ្ឋាគារ និងសេវាស្នាក់នៅ, ការីទេសចរណ៍, ទីភ្នាក់ងារទេសចរណ៍, រមណីយដ្ឋានទេសចរណ៍, សេវាកម្មមណ្ឌលកម្សាន្តមនុស្សពេញវ័យ និងសេវាកម្មកីឡាទេសចរណ៍ជាដើម អាចចូលរួមនៅក្នុងកម្មវិធី“កម្មសិក្សាក្នុងវិស័យទេសចរណ៍” នេះ ដែលជាការចូលរួមដល់កិច្ចការងារសង្គម និងក៏ដូចជាការងារពង្រឹង និងផ្តល់ឱកាសដល់យុវជនបានការបណ្តុះបណ្តាលសមត្ថភាពផង។

កម្មវិធី“កម្មសិក្សាក្នុងវិស័យទេសចរណ៍”មានក្តីរីករាយសូមជម្រាបដល់ប្រតិបត្តិករទេសចរណ៍ ប្អូនៗយុវជន និងសាធារណៈជន ដែលមានចំណាប់អារម្មណ៍សូមទំនាក់ទំនងមកតាមរយៈតំណលីង ដូចខាងក្រោម៖

១. សម្រាប់ព័ត៌មានបន្ថែម  http:/cambodiainternship.org/kh/
២.សម្រាប់ស្ថាប័ន-ក្រុមហ៊ុនដែលមានបំណងទទួលកម្មសិក្សាការី

អាចចុះឈ្មោះតាមរយៈ http://cambodiainternship.org/kh/registerc
៣.សម្រាប់សិស្ស-និស្សិតដែលមានបំណងស្នើសុំកម្មសិក្សា
អាចចុះឈ្មោះតាមរយៈ http://cambodiainternship.org/kh/registers

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង