កម្ពុជាបានបញ្ជូលក្រុមទូកក្តោងទៅបំប៉នសមត្ថភាពបន្ថែមនៅចិនដើម្បីស៊ីហ្គេមចុងឆ្នាំ២០១៩


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ដើម្បីត្រៀមព្រឹត្តិការណ៍កីឡាស៊ីហ្គេម នៅហ្វីលីពីន ឆ្នាំ ២០១៩ ចុងឆ្នាំនេះ សហព័ន្ធកីឡាទូកក្តោងកម្ពុជា បានធ្វើការបញ្ជូលអត្តពលិក៣រូបទៅធ្វើការហ្វឹកហាត់ រយៈពេល៣ខែ នៅក្នុងប្រទេសចិនដើម្បីបំប៉នសមត្ថភាពទៀត ក្រោមការឧបត្តម្ភរបស់លោក ថាង ហ្គោដុន និង CAMSOC។ លោក ម៉េង វ៉ាង តំណាងប្រតិភូដឹកនាំក្រុមទូកក្តោងកម្ពុជាបានមានប្រសាសន៍ថា “នៅប្រទេសចិនពួកគេអាចហាត់ពេញម៉ោងបាន គឺតាំងពីព្រឹករហូតដល់ល្ងាច ហើយយើងចង់ឲ្យកីឡាករយើងហាត់ខ្លាំងបែបនេះ ព្រោះនេះជាបទពិសោធន៍ដ៏ល្អ។ ម្យ៉ាងទៀតការហ្វឹកហាត់ជាមួយកីឡាករមានបទពិសោធន៍ និងគ្រូដ៏មានជំនាញរបស់ចិន វានឹងជួយឲ្យក្រុមកីឡាកររបស់យើងមានសមត្ថភាពរីកចម្រើន”។

លោក ម៉េង វ៉ាង បានប្រាប់ថា “នៅក្នុងអំឡុងពេលហ្វឹកហាត់រយៈពេល ៣ ខែ នៅទីក្រុងសានថូវ ប្រទេស ចិន នេះ ក្រុមកីឡាកររបស់យើង ក៏នឹងចូលរួមការប្រកួតកម្រិតអាស៊ីមួយ ដែលមាន ២០ ទៅ ៣០ ប្រទេស ចូលរួមនៅទីនោះក្នុងខែតុលាផងដែរ ហើយខ្ញុំរំពឹងថា កីឡាកររបស់យើងនឹងធ្វើបានល្អ ព្រមទាំងទទួលបានបទពិសោធកាន់តែច្រើន សម្រាប់ពង្រឹងសមត្ថភាពត្រៀមខ្លួនចូលរួមការប្រកួតកីឡាស៊ីហ្គេមនៅហ្វីលីពីនឆ្នាំ ២០១៩ នេះ។

លោកបាននិយាយទៀតថា ការប្រកួតស៊ីហ្គេម លើកដំបូង កាលពីឆ្នាំ ២០១៧ គឺយើងធ្វើមិនបានល្អ ដោយសារពេលនោះ ពួកគេនៅមានបទពិសោធខ្ចី ប៉ុន្តែតាមរយៈការទៅហ្វឹកហាត់ខ្លាំង នៅប្រទេស ចិន លើកនេះ ខ្ញុំសង្ឃឹមថា ការប្រកួតស៊ីហ្គេម នៅប្រទេស ហ្វីលីពីន លើកនេះ យើងនឹងទទួលបានលទ្ធផលល្អជាងមុន គឺកីឡាកររបស់យើងនឹងមានសមត្ថភាពប្រកួតប្រជែងជាមួយបណ្តាប្រទេសផ្សេងៗយ៉ាងស្វិតស្វាញជាមិនខា។

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង