ឆ្នេរសមុទ្រ​កម្ពុជា​ ជាឆ្នេរស្អាតជាងគេ លើពិភពលោក


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

តំបន់ឆ្នេរសមុទ្រកម្ពុជា ដែលមានប្រវែង ៤៤០គីឡូម៉ែត្រ ស្ថិតនៅ ៤ខេត្ដ រួមមាន ព្រះស៊ីហនុ កោះកុង កំពត និងកែបត្រូវបានរាជរដ្ឋាភិបាល រៀបចំពិធីបញ្ចូល​ឆ្នេរ​សមុទ្រ ជាសមាជិកក្លឹបឆ្នេរស្អាត ជាងគេលើពិភពលោក បន្ទាប់ពីក្លឹបឆ្នេរ សមុទ្រពិភព​លោក​វាយតម្លៃ និងផ្ដល់ជូននូវវិញ្ញាបត្រ ទទួលស្គាល់ថា ជាឆ្នេរស្អាតបំផុត កាលពីពេល​ថ្មីរួចមក។ ពិធីបញ្ចូលជាសមាជិកនេះ ត្រូវបានរៀបចំឡើងក្រោម​អធិបតីភាពរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជា ណាចក្រកម្ពុជា នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១១ នៅខេត្តព្រះសីហនុ។

សម្ដេចតេជោមានប្រសាសន៏ថា:

តំបន់ឆ្នេរសមុទ្រ បាននឹងកំពុងដើរតួនាទីយ៉ាងសំខាន់ ជាប៉ូលសេដ្ឋកិច្ចទី២ ក្នុងការទាក់ទាញវិនិយោគ សម្រាប់ជំរុញកំណើន សេដ្ឋកិច្ចជាតិ បន្ទាប់ពីរាជធានីភ្នំពេញ និងព្រមទាំង ជាគោលដៅទេសចរណ៍យ៉ាងធំ បន្ទាប់ពីតំបន់វប្បធម៌ទេសចរណ៍ ប្រវត្ដិសាស្ដ្រសៀមរាបអង្គរ។

សម្ដេចបានថ្លែងបន្តទៀតថា:

ចំនួនទឹកប្រាក់ នៃចំនួនវិនិយោគនៅតំបន់ឆ្នេរនេះ ដែលត្រូវបានអនុម័តចំនួន ១១៧គម្រោង ស្មើនឹង ១០.៧០១លានដុល្លារ មាន៤១,៦ នៃគម្រោង វិនិយោគទូទាំងប្រទេស។ ចំណែកចំនួន ភ្ញៀវទេសចរដែលមកទស្សនា តំបន់ឆ្នេរវិញ នៅក្នុងរយះពេល៥ខែ មានចំនួនភ្ញៀវ អន្ដរជាតិមាន ៩ម៉ឺននាក់
កើនឡើង ៧,៥ ភាគរយ ឯភ្ញៀវជាតិមានចំនួន ៨៦ម៉ឺនាក់ កើនឡើង ១២,៨ភាគរយ បើធៀបនឹង រយៈពេលដូចកាលពីឆ្នាំមុន។ ហើយនៅឆ្នាំ នេះ រំពឹងថាឆ្នេរ សមុទ្រកម្ពុជាស្រូបភ្ញៀវទេសចរ ចំនួន ១៨ម៉ឺននាក់ ពោលគឺ កើនឡើង ៨,៥ភាគរយ បើធៀបនឹងឆ្នាំមុន។

សម្ដេចតេជោហ៊ុន សែន បានសម្ដែងនូវសុទិដ្ឋិនិយមថា:

ភ្ញៀវទេសចរជាតិ និងអន្តរជាតិមកកាន់តំបន់ ឆ្នេរនឹងមានកំណើនកាន់តែច្រើនថែមទៀត ខណះពេលការតភ្ជាប់ផ្លូវអាកាស ផ្លូវដែកមកកាន់ខេត្ដព្រះស៊ីហនុ​ និងនៅ ក្រោយពីរមណីយដ្ឋានបូកគោ ខេត្ដកំពត ជាមេដែកឆក់ដ៏សំខាន់មួយ និងតភ្ជាប់ដីសណ្ដប្រទេសវៀតណាម និងភាគអាគ្នេយ៍ នៃប្រទេសថៃត្រូវបាន​ដាក់ឱ្យដំណើរការនោះ៕

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង