នាំមកជូនដោយ៖

ពុទ្ធោរ!!! មនុស្ស៦នាក់ស្លាប់ដោយសារ……


ទំហំអក្សរ៖ S M L

ឥណ្ឌា៖ សត្វខ្លាដ៏កាចសាហាវមួយក្បាល ដែលរួចចេញពីទ្រុងនៃឧទ្យាន Pilibhit Tiger Reserve កាលពី៤ខែមុន ត្រូវបានអ្នកភូមិចាប់បាន បន្ទាប់ពីវាបានសម្លាប់មនុស្សអស់ចំនួន ៦នាក់ ដើម្បីធ្វើជាអាហារ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន ដេលីម៉ែល។

ហេតុការណ៍នេះបានកើតឡើងនៅក្នុងភូមិមួយ នៃរដ្ឋ Uttar Pradesh ប្រទេសឥណ្ឌា ដោយអ្នកភូមិជាច្រើននាក់ ប្រដាប់ដោយដំបង និងពូថៅ សឹងគ្រប់ដៃ និងបានប្រើត្រាក់ទ័រ កិនពង្រាប់ដើមអំពៅជាច្រើន ដើម្បីបង្កើតជាផ្លូវ ឱ្យមន្ត្រីអនុរក្សព្រៃឈើ ដែលជិះលើសត្វដំរី ក្នុងគោលបំណងតាមចាប់សត្វខ្លានោះ។

ប្រភពព័ត៌មានបានឲ្យដឹងថា បន្ទាប់ពីចូលទៅដល់ក្នុងព្រៃ ពួកគេបានរកឃើញសត្វខ្លា ដ៏កាចសាហាវមួយក្បាលនោះ កំពុងតែចាប់ហែកសាកសពបុរសម្នាក់ ដែលដាច់ជើង និងដៃ មួយចំហៀង ស៊ីជាអាហារ។ ភ្លាមៗពួកគេក៏បានបាញ់ព្រួញដែលមានថ្នាំសន្តំទៅលើសត្វ ដែលមានគ្រោះថ្នាក់មួយក្បាលនោះ ដើម្បីកុំឲ្យវាមានឱកាសវាយប្រហារមកលើមនុស្សបាន។

លោក Dr Brijendra Yadav ដែលជាពេទ្យសត្វបានឲ្យដឹងថា សត្វខ្លាមួយក្បាលនោះ មានអាយុប្រមាណ ២ទៅ៣ឆ្នាំ ហើយនឹងត្រូវគេយកទៅទុកដាច់ដោយឡែកពីគេ ដើម្បីតាមដានមើល ឥរិយាបថរបស់វា។ លោកបាននិយាយថា “សត្វខ្លាមួយក្បាលនេះ ពិតជាមានការស្រេកឈ្លានយ៉ាងខ្លាំង ហើយគេបានរក្សាទុកវានៅក្នុងទ្រុងកម្រាស់ពីរជាន់ ដោយសារតែវាអាចនឹងបង្កឲ្យនរណាម្នាក់រងរបួសបាន”។

ប្រភពបន្តថា សត្វខ្លាមួយក្បាលនោះ បានសន្លប់ភ្លាមៗ ក្រោយត្រូវគេបាញ់ ប៉ុន្តែបែរជាមានការប៉ះទង្គិចគ្នា រវាងអ្នកភូមិ ជាមួយនឹងក្រុមមន្រ្តី ខណៈពេលដែលវាត្រូវគេចាប់ដាក់ក្នុងទ្រុង ដើម្បីបញ្ជូនទៅកាន់សួនសត្វ Lucknow ដោយសារអ្នកភូមិមានកំហឹងខ្លាំងទៅលើសត្វខ្លាមួយក្បាលនោះ។

ក្រុមអ្នកស្រុកបាននិយាយថា ខ្លាកំណាចននោះបានព្យាយាមវាយប្រហារមកលើអ្នកភូមិ ហើយរត់គេចខ្លួនចូលក្នុងព្រៃ ប៉ុន្តែក្រុមមន្រ្តីអនុរក្សព្រៃឈើ បានបាញ់ព្រួញដែលមានថ្នាំសន្លប់ជាច្រើនគ្រាប់ទៅលើវា។ ពួកគេបន្តថា ខ្លានោះបានចាប់ផ្តើមវាយប្រហារមកលើអ្នកភូមិតាំងពីខែមុនមកម្ល៉េះ ហើយជនរងគ្រោះភាគច្រើនគឺត្រូវវាចាប់ខាំនាពេលរាត្រី ខណៈពួកគេកំពុងតែដេកនៅលើគ្រែក្រៅផ្ទះ។

លោក បានបញ្ញាក់បន្ថែមថា “យើងនឹងទុកខ្លាមួយក្បាលនេះឲ្យនៅដាច់ឆ្ងាយពីគេមួយរយៈសិន ព្រោះវាអាចមានឆ្លងមេរោគណាមួយពីក្នុងព្រៃមក”។ ខណៈមន្ត្រីព្រៃឈើជាន់ខ្ពស់ លោក Kailash Prakash បានឲ្យដឹងថា “យើងនៅមិនទាន់ដឹងច្បាស់ពីហេតុផងដែលបណ្តាលឲ្យខ្លាមួយក្បាលនេះ ចាប់មនុស្សស៊ីជាអាហារឡើយ ប៉ុន្តែក្រុមអ្នកជំនាញនៅក្នុងសួនសត្វកំពុងតែចាត់ការលើរឿងនេះ”៕

ប្រភព : Dailymail

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង